អ្នកខ្លះ ក៏ងាកចេញពីតម្រូវការ ដើរវង្វេងផ្លូវនិងការយល់ច្រឡំ និងគិតថា ក្តីសុបិន្តត្រឹមជាក្តីសុបិន្ត ពួកគេបានសន្មត់ថា មិនអាចធ្វើវាបាននោះហើយជាមូលហេតុ ដែលពួកគេបានត្រឹមតែស្រមៃ។ ខាងក្រោមនេះ ជាលេសចំនួន៥ ដែលធ្វើឲ្យអ្នកបោះបង់ក្ដីស្រមៃ៖
១. អ្នកគិតថា «អ្នកមិនទាន់ល្អគ្រប់គ្រាន់»
សំឡេងតូចមួយក្នុងខួរក្បាល តែងស្រែកថា អ្នកមិនអាចធ្វើបានទេ អ្នកគ្មានសមត្ថភាព បរាជ័យ និងគ្មានតម្លៃ។ពេលខ្លះ អ្នកគិតថា អ្នកបានបង្កើតអ្វី ដែលល្អបំផុត តែនៅថ្ងៃបន្ទាប់ អ្នកបែរជាឆ្ងល់ថាម៉េចបានជា អ្នកធ្វើ រឿងតូចតាចបែបនោះ? សំឡេងដែលប្រាប់អ្នកថាអាក្រក់និងគ្មានតម្លៃ វាមានប្រយោជន៍ និងមិនមានបង្កគ្រោះថ្នាក់អ្វីទេ។ប៉ុន្តែចូរប្រឈមមុខនឹងវា បើអ្នកទន់ខ្សោយ វានឹងប្រាប់អ្នកម្ដងហើយម្ដងទៀត ។
ដូច្នេះ ពេលដែលសំលេងតូច ក្នុងខួរក្បាលរបស់អ្នក ប្រាប់ពីចំនុចទន់ខ្សោយចំនុចអវិជ្ជមានទាំងនោះ អ្នកត្រូវគិតថា ខ្ញុំអាចធ្វើបានល្អជាងមុន ។ខ្ញុំអាចទទួលបានជោគជ័យ ក្នុងក្តីសុបិន្តរបស់ខ្ញុំ។
២. អ្នកនិយាយថា «មិនមានពេលវេលាគ្រប់គ្រាន់»
ប្រសិនបើអ្នក មិនមានពេលវេលាគ្រប់គ្រាន់ សម្រាប់អ្វីដែលអ្នកចង់បានមានន័យថា អ្នកមិនទាន់ងប់ងល់លើវានៅឡើយទេ។ មនុស្សដែលទទួលបានជោគជ័យ បង្កើតពេលវេលា តែបើមើលមកអ្នកបែរជា កំពុងតែ ងប់នឹង ហ្វេសប៊ុក អិនស្ដាក្រាម គឺមិនអាចទៅរួចនោះទេ។នៅពេលដែលអ្នកសម្រេចចិត្តថា អ្នកនឹងអង្គុយមើលទូរទស្សន៍ លេងហ្វេសប៊ុក សូមចាប់ផ្តើមរាប់នាទី។ប្រហែលជាមួយថ្ងៃ អ្នកចំណាយពេល ១ម៉ោង ទៅ២ម៉ោង នៅលើបណ្ដាញសង្គម តែអ្នកបែរជានិយាយថា គ្មានពេលវេលាទៅវិញ?
ប្រសិនបើអ្នកពិតជា គ្មានពេលវេលា ធ្វើអ្វីដែលអ្នកស្រឡាញ់ ចូរឈប់ធ្វើអ្វីដែលអ្នកមិនចូលចិត្ត ហើយចាប់ផ្តើមធ្វើអ្វី ដែលអ្នកស្រឡាញ់វិញ។ អ្នកប្រហែលជា មិនអាចធ្វើរឿងតូចៗមួយចំនួនដែលអ្នកចូលចិត្ត ប៉ុន្តែអ្នកនឹងអាចធ្វើរឿង ដែលអ្នកស្រឡាញ់ និងបន្តទៅរកក្តីស្រមៃរបស់អ្នក។
៣. មនុស្សជុំវិញ បង្វិលក្ដីសុបិនអ្នក
សុបិនដែលចង់ក្លាយជា អ្នកនិពន្ធម្នាក់ ឬតារាចម្រៀងជាដើម បាត់ទៅណានៅពេលដែលគេនិយាយថា អ្នកមិនអាចធ្វើបាន ឬនាំអ្នកទៅធ្វើអ្វីមួយ ផ្សេងពីការត្រូវការរបស់អ្នកដូចជាទៅទាត់បាល់ ឬដើរលេង ជាដើម។ ឧទាហរណ៍មួយ ប្រសិនបើអ្នកធ្វើការ ៨ម៉ោងក្នុងមួយថ្ងៃហើយស្អែក អ្នកមិនអាចធ្វើការបានជារៀងរហូត តើនឹងមានអ្វីកើតឡើង? គេនឹងរកមនុស្សម្នាក់មកជំនួសកកន្លែងរបស់អ្នក។
ទោះជាយ៉ាងណា ប្រសិនបើអ្នកចេញទៅក្នុងពិភពលោកខាងក្រៅនិងមានបំណងថា ធ្វើអ្វីមូយដែលជាក្តីសុបិន្តរបស់អ្នក អ្នកនឹងមានឱកាសជោគជ័យ ជាងមនុស្សភាគច្រើនដែលធ្វើការពេញមួយថ្ងៃដោយការមិនសប្បាយចិត្ត។ មិនថាអ្នកចង់ក្លាយជា តារាចម្រៀង ក្លាយជាអត្តពលិក ក្លាយជាអ្នកនិពន្ធអ្នកមានឱកាស ដែលគេមិនអាចបំភ្លេចឈ្មោះបាន។ ឈ្មោះរបស់អ្នក នឹងត្រូវបានចារទុកក្នុងសៀវភៅកំណត់ត្រា ឬនៅកន្លែងណាមួយ ដែលមានភាពអស្ចារ្យ។
៤. អ្នកនិយាយថា "ខ្ញុំមិនទាន់ត្រៀមខ្លួនជាស្រេចនៅឡើយទេ"
ក្ដីសុបិន ត្រូវការការលើកទឹកចិត្ត ភាពក្លាហាន និងការអត់ធ្មត់ ទើបអាចចាប់យកវាបាន។មានពេលខ្លះ បានលះបង់ពេលវេលា ក្នុងក្រុមគ្រួសារ ដូររបៀបរស់នៅ ចំណូលចិត្ត ហិរញ្ញវត្ថុនិងប្រថុយបាត់បង់អ្វីគ្រប់យ៉ាងក៏ព្រោះតែវា។ អ្នកត្រូវរកឲ្យឃើញ នូវចំណង់ចំណូលចិត្តក្នុងខ្លួនអ្វីដែលអាចដុតឲ្យអ្នក ដើរទៅរកក្តីសុបិន្តនោះ ព្រោះអ្នកមានតែជីវិតមួយប៉ុណ្ណោះ។ ពេលវេលាចេះតែកន្លងទៅតែភាគច្រើននិយាយថា "ខ្ញុំមិនបានត្រៀមខ្លួននៅឡើយទេ" ឬ"ខ្ញុំនៅក្មេងពេក ខ្ញុំមិនមានបទពិសោធគ្រប់គ្រាន់។" ចូរកុំរង់ចាំឱកាសមកដល់ អ្នកត្រូវបង្កើតឱកាសសម្រាប់ខ្លួនឯង។
៥. អ្នកកុហកខ្លួនឯង
មានភាពស្មោះត្រង់ដាក់ខ្លួនឯង គឺជារឿងមួយដែល ពិបាកបំផុតក្នុងជីវិត។មនុស្សមិនចូលចិត្ត ធ្វើឲ្យខ្លួនឯងខកចិត្ត ហើយនៅពេលដែល អ្នកកំពុងពុះពារ ដើម្បីទទួលបានជោគជ័យនោះអ្នកតែងតែលឺពាក្យថា "ខ្ញុំបានប្រឹង អស់សមត្ថភាពហើយ" ខ្ញុំកំពុងតែព្យាយាមធ្វើយ៉ាងល្អបំផុត ឬ "ខ្ញុំតែងតែរវល់ជានិច្ច" តើនោះជាការពិតដែរទេ? មនុស្សចូលចិត្ត ប្រកាសថា ខ្លួនឯងជាមនុស្សអស្ចារ្យអ្នកដទៃមិនស្មើដោយមិនព្រមទទួលស្កាល់ការពិត ដែលខ្លួនបានធ្វើ ។ គ្មាននរណាល្អគ្រប់យ៉ាងទេ អ្នកត្រូវទទួលស្គាល់ការពិត និងចំនុចមិនល្អហើយកែរតម្រូវចំនុចខ្សោយ និងពង្រឹងសមត្ថភាពបន្ថែម ទើបជាវិធីសាស្រ្ដល្អ សម្រាប់ ដេញចាប់យកក្ដីសុបិនឲ្យបាននោះ៕