បច្ចេកវិទ្យា៖ ពេលនេះក្រុមហ៊ុន Xiaomi គឺជាអ្នកលក់ស្មាតហ្វូនធំជាងគេទី ២ ដោយផ្អែកលើទិន្នន័យនៃការនាំចេញទូទាំងពិភពលោក នៅត្រីមាសទី ២ ឆ្នាំ ២០២១ នេះបើយោងតាមរបាយការណ៍ថ្មីមួយពីក្រុមហ៊ុន Canalys ។ យោងតាមក្រុមហ៊ុនស្រាវជ្រាវនេះ ក្រុមហ៊ុនXiaomi របស់ប្រទេសចិន បានកាន់កាប់ចំណែកទីផ្សារពិភពលោកចំនួន ១៧ ភាគរយ នៅពីក្រោយក្រុមហ៊ុន Samsung (ដែលមាន ១៩ ភាគរយ) តែនាំមុខក្រុមហ៊ុន Apple (ដែលមាន ១៤ ភាគរយ)។
ចំណែកស្មានហ្វូន Oppo និង Vivo បានឈរនៅលើតារាងទាំង៥ ផងដែរដែលមាន ១០ ភាគរយនៃចំណែកទីផ្សារពិភពលោក។ ក្រុមហ៊ុនទាំង៥នេះ បានបង្កើនការនាំចេញរបស់ខ្លួនពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺថាតើក្រុមហ៊ុន Xiaomi អាចបង្កើនបរិមាណបានយ៉ាងលឿន ដោយបាននាំចេញទូរស័ព្ទបានចំនួន ៨៣ ភាគរយ ច្រើនជាងនៅត្រីមាសទី ២ ឆ្នាំ ២០២០ ចំណែកឯក្រុមហ៊ុន Samsung មានការកើនឡើង ១៥ ភាគរយនិង Apple តែ ១ ភាគរយប៉ុណ្ណោះ។
ក្រុមហ៊ុនXiaomi បានជំរុញការលក់នៅក្រៅប្រទេសយ៉ាងរហ័ស រួមមានអឺរ៉ុបខាងលិច អាហ្វ្រិក និងអាមេរិកឡាទីន ដោយតម្លៃលក់របស់ Xiaomi ជាមធ្យមគឺប្រហែល ៤០% និង ៧៥% ថោកជាងគេ បើប្រៀបធៀបជាមួយក្រុមហ៊ Samsung និងក្រុមហ៊ុន Apple ។នេះបើតាមការលើកឡើងរបស់ក្រុមហ៊ុន Canalys ចុះផ្សាយដោយ CNBC៕