ពេលគេនិយាយពី Nike គឺគេនិយាយពីសម្ភារៈម៉ាកដ៏ល្បីរបស់ពិភពលោកក្នុងប្រភេទនៃវិស័យកីឡា ហើយពាក្យស្លោក “ Just do it” ជាពាក្យដែលគេសំដៅលើផលិតផលរបស់ក្រុមហ៊ុនNike។ វាគឺជាពាក្យស្លោករបស់ម៉ាក Nike ដ៏ល្បីបំផុតមួយនៅក្នុងផ្នែកទីផ្សារ ដែលត្រូវបានគេស្គាល់ទូទាំងពិភពលោក។ ខាងក្រោមជាមេរៀនផ្នែកទីផ្សារ ដែលអ្នកអាចរៀនពីក្រុមហ៊ុននេះ៖

1. សកម្មលើបណ្ដាញសង្គម

Nike មានអ្នក Follower ជាង ១៥៩ លាននាក់នៅលើ Instagram និង ៨លាននាក់នៅលើបណ្តាញសង្គម Twitter ។ ក្រុមហ៊ុន Nike បានប្រើប្រាស់បណ្តាញសង្គម ជាផ្នែកទីផ្សារដ៏ធំមួយតាមរយៈការបង្កើតនូវភាពសប្បាយរីករាយ និងការបំផុសគំនិតដើម្បីទាក់ទាញអ្នកប្រើប្រាស់។ ក្រៅពីឈ្មោះផ្លូវការ @Nike ដែលមានលើបណ្ដាលសង្គមក្រុមហ៊ុនក៏បានប្រើជាច្រើនទៀត ដូចជា @nikegolf, @nikewomen និង @nikefootball ដោយសំដៅលើសម្ភារៈទៅតាមឯកទេសនីមួយៗរបស់កីឡា។

2. ការរួមបញ្ចូល

ការរួមបញ្ចូលនេះ គឺមានន័យថាការធ្វើទីផ្សារដែលមានការចូលរួមមនុស្សគ្រប់គ្នាដែលចូលចិត្តកីឡា មិនថាតែក្មេងឬចាស់ប្រុសឬស្រីឬអ្នកដែលមានពិការភាព ក៏មានសម្ភារៈដែលសាកសម និងចម្រុះទៅតាមប្រភេទនៃកាយសម្បទា តាមប្រភេទនៃកីឡា របស់ម្នាក់ៗដែលគេតែងតែឃើញក្នុងការផ្សាយពាណិជ្ជកម្ម គឺមិនមានការរើសអើងលើភេទនិងអាយុ។

3. ការសហការជាមួយតារាល្បី

Nike បានសហការជាមួយអត្តពលិកល្បីៗមួយចំនួនដូចជា កីឡាផ្នែកបាល់បោះ Michael Jordan និងកីឡាវាយកូនសី Maria Sharapova និងអ្នកមានឥទ្ធិពលក្នុងវិស័យសិល្បៈ ដូចជា Kanye West និង Travis Scott ដើម្បីឈានការផ្សព្វផ្សាយ ទៅដល់អ្នកប្រើប្រាស់ទូទាំងពិភពលោក។

ជាឧទាហរណ៍ លោក Kanye West បានធ្វើការជាមួយក្រុមហ៊ុនដើម្បីបង្កើតស្បែកជើងមួយដែលមានឈ្មោះថា Nike Air Yeezy ។ ស្បែកជើងគឺជាការពេញនិយមភ្លាមៗ ហើយត្រូវបានផ្សព្វផ្សាយដោយតារាល្បីៗ ដូចជា Jay Z ដែលបានរៀបរាប់អំពីពួកគេនៅក្នុងការប្រគុំតន្ត្រី។

Nike មិនត្រឹមតែធ្វើការជាមួយតារាល្បីៗ និងអត្តពលិក ប៉ុណ្ណោះទេ គេក៏ឃើញថ្នាក់ដឹកនាំក្នុងពិភពលោកក៏ពាក់ស្បែកជើងម៉ាកនេះផងដែរ។

4. ការផ្សព្វផ្សាយតែងភ្ជាប់ផលិតផលជាមួយអត្តពលិក

ប្រាកដណាស់ផលិតផល Nike ត្រូវបានពាក់ដោយអត្តពលិក ប៉ុន្តែការផ្សាយពាណិជ្ជកម្មមិនគ្រាន់តែពីស្បែកជើងឬសំលៀកបំពាក់ប៉ុណ្ណោះទេ គឺមានរួមបញ្ចូលដំណើរនៃការតស៊ូនិងរឿងរ៉ាវ ដែលអត្តពលិកទៅដល់កន្លែងដែលពួកគេចង់ទៅ។ចំនុចនេះគឺចាក់ចំបេះដូងអ្នកប្រើប្រាស់ ហើយធ្វើឱ្យចងចាំរឿងរ៉ាវនៅពេលឃើញផលិតផលឬសំលៀកបំពាក់Nike ។

5. ផ្តោតលើនិរន្តរភាព

Nike បានធ្វើការជាមួយអ្នកលក់រាយនិងអ្នកផ្គត់ផ្គង់លើការកាត់បន្ថយផលប៉ះពាល់បរិស្ថានចំពោះផលិតផលទាំងអស់ បង្កើតបានជានិរន្តរភាពនៃការលក់។អ្នកប្រើប្រាស់បានចាប់ផ្តើមផ្តល់តម្លៃដល់និរន្តរភាពកាន់តែច្រើនឡើងៗហើយជ្រើសរើសម៉ាកដែលមិនប៉ះពាល់ដល់បរិស្ថាន ដូចជាការប្រើប្រាស់ទឹកកាន់តែតិចក្នុងការផលិតសម្ភារៈ៕EN