ខ្លី៖ នៅ១១ខែឆ្នាំ២០២២នេះ កម្ពុជា នាំចេញទំនិញក្នុងតម្លៃ២០ពាន់លានដុល្លារអាមេរិក កើនឡើង១៨% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ក្នុងនោះ សហរដ្ឋអាមេរិកជាទីផ្សារនាំចេញធំជាងគេបំផុតរបស់កម្ពុជា ដែលគិតជាទំហំទឹកប្រាក់មានជាង៨ពាន់លានដុល្លារ ឬស្មើនឹង ៤០% នៃតម្លៃនាំចេញសរុប។
ដោយឡែកការនាំចេញទៅកាន់ប្រទេសចិន មានទឹកប្រាក់ ១.១ពាន់លានដុល្លារ បានធ្លាក់ចុះ ១៩.១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
