រាជធានីភ្នំពេញ៖ លទ្ធផលនៃការគ្រប់ប្រមូលពន្ធដារ សម្រាប់រយៈពេល ៥ខែ​នៃឆ្នាំ ២០២២ សម្រេចបានប្រមាណ ១៧២៦,៩៣លានដុល្លារ ( ៦១,២៥%  នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ) ធៀបនឹងចំណូលពន្ធ អាករ ក្នុងរយៈពេលដូចគ្នា ឆ្នាំ ២០២១ មានការកើនឡើងចំនួន ប្រមាណជា ៣៧៦,៨៧លានដុល្លារ ។ អគ្គនាយកដ្ឋានពន្ធដារ រំពឹងថា អាចនឹងសម្រេចលើសផែនការច្បាប់កំណត់សម្រាប់ឆ្នាំ ២០២២។ 

ក្នុងខែឧសភា ចំណូលពីប្រភេទពន្ធសំខាន់ៗ បានបន្តរក្សាកំណើនគួរឲ្យកត់សំគាត់ធៀបនឹងខែឧសភា ឆ្នាំ ២០២១ រួមមានពន្ធលើប្រាក់បៀវត្ស ១៥,៤០% អាករលើតម្លៃបន្ថែម ២២,៣២% ពន្ធលើប្រាក់បៀវត្ស ៤,៤៣% អាករពិសេស ៤៦,៤៧% និងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ៥៣,០៦%

ដើម្បីដោះស្រាយបញ្ហាប្រឈម និងការឆ្លងកាត់ការលំបាកនៃបរិបទក្នុង អំឡុងនៃវិបត្តិកូវីដ១៩កន្លងមក អគ្គនាយកដ្ឋានពន្ធដារ បានជំរុញការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង ការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ​ToI E-Filing និងការគ្រប់គ្រងដាក់លិខិតប្រកាសតាម​ E-Filing, ប្រពន្ធទូទាត់តាម E-Payment និងវិធានការ ការធ្វើទំនើបកម្មជាច្រើនទៀត។

គិតត្រឹមពេលបច្ចុប្បន្ន សហគ្រាសជាង ៩៥% បាននឹងកំពុងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធ លើប្រាក់ចំណូលប្រចាំឆ្នាំ Tol E-Filing និងការដាក់លិខិតប្រកាសតាមប្រព័ន្ធអនឡាញ E-Filing។ នេះបើតាមរបាយណ៍ពីអគ្គនាយកដ្ឋានពន្ធដារ៕