រាជធានីភ្នំពេញ៖ ក្នុងរយៈពេល៩ខែឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញផលិតផលទៅកាន់ប្រទេសវៀតណាម  មានទឹកប្រាក់រហូតដល់ជាង ៣៧០០លានដុល្លារ ដែលកើនឡើងជិត៤ដង។

ផលិតផលដែលកម្ពុជាបាននាំចេញទៅវៀតណាម គឺជាប្រភេទផលិតផលកសិកម្ម ក្នុងនោះកម្ពុជាបានបង្កើនការនាំចេញបន្លែ និងផ្លែឈើដល់ ៦១% ស្វាយចន្ទីដល់ ៥៩៥% សណ្តែកសៀងដល់ ៥៤៩% និងកៅស៊ូ ៣៩១%។ ជាមួយគ្នានេះ ការនាំចេញផលិតផលឈើ ក្រណាត់ សំណល់ អេតចាយ និងទំនិញផ្សេងទៀតបានកើនឡើងពី៥ទៅ ៣០០%។

ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមបានកើនឡើង ៩០.៩% ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានប្រមាណ៧.២ ពាន់លានដុល្លារអាមេរិក។ ប្រទេសវៀតណាម និងប្រទេសថៃ គឺជាទីផ្សារដ៏មានសក្តានុពល ក្នុងការស្រូបយកទំនិញជាកសិផលពីប្រទេសកម្ពុជា។

សូមជម្រាបជូនដែរថា ក្នុងរយៈពេល៩ខែនេះ បន្ទាប់ពីស្រូវ ដែលកម្ពុជាបាននាំចេញទៅវៀតណាម ប្រមាណ ២លាន៥០ម៉ឺនតោន, គ្រាប់ស្វាយចន្ទី ជាប្រភេទកសិផលទី២ ដែលបាននាំចេញរហូតដល់ចំនួន ៨៨៥ ១៤០តោន ក្រៅពីនេះនៅមានពោតចំនួន ១១១ ១៧០តោន ចេកស្រស់ចំនួន ៤១ ១៦៩តោន សណ្តែកសៀងចំនួន១៩ ១១០តោន ស្វាយចំនួន១៤៧ ៩៧៤តោន និងនាំចេញស្រូវប្រមាណជា៕