ប្រទេសវៀតណាម៖ យោងតាមទិន្នន័យពីសមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម (VASEP) បានឱ្យដឹងថា ការនាំចេញក្តាមវៀតណាមបានកើនឡើង 41% ដល់ 111 លានដុល្លារនៅចន្លោះថ្ងៃទី 1 ខែមករាដល់ថ្ងៃទី 15 ខែកក្កដាឆ្នាំនេះ។ សហរដ្ឋអាមេរិក ចិន ជប៉ុន និងបារាំង គឺជាទីផ្សារធំៗចំនួនបួន ដែលស្មើនឹង 92% នៃការនាំចេញក្ដាម។

ប្រទេសចិនគឺជាទីផ្សារដែលរីកលូតលាស់លឿនបំផុត ខណៈដែលការនាំចេញបានកើនឡើង 74% ធៀបនឹងឆ្នាំទៅ ឡើងដល់ 37 លានដុល្លារ បន្ទាប់មកដោយប្រទេសបារាំង (កើនឡើង 60%) និងប្រទេសជប៉ុន (កើនឡើង51%) ។ការ​នាំ​ចេញ​ទៅ​អាមេរិក​បាន​កើន​ឡើង ២៧%។

តម្លៃក្តាមបានកើនឡើងចំពេលមានកង្វះខាតក្នុងស្រុក និងតម្រូវការកើនឡើងពីទីផ្សារធំៗនៅសហរដ្ឋអាមេរិក ចិន និងជប៉ុន៕ VnExpress