រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២២ កម្ពុជា បានទទួលតំណែងជាប្រធានក្រុមការងារវេទិកាអាស៊ានស្ដីពីពន្ធដារឆ្នាំ២០២២ ជាផ្លូវការ បន្តពីប្រទេសប្រុយណេ ដែលពិធីផ្ទេរនេះធ្វើឡើងតាមអនឡាញ នៅអគ្គនាយកដ្ឋានពន្ធដារ ដោយមានការចូលរួមពី លោកស្រី ប៊ុន នារី អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ និងភាគីប្រុយណេ ដឹកនាំដោយលោកស្រី Normaswati Mashor ប្រធាននាយកដ្ឋាន ចំណូលព្រុយណេ និងមានការចូលរួមពីតំណាងលេខាធិការដ្ឋានអាស៊ានផងដែរ។
ក្នុងនាមជាប្រធានដែលត្រូវប្ដូរវេន លោកស្រី Normaswati Mashor បានរាយការណ៍ជូនអង្គប្រជុំអំពីវឌ្ឍនភាពការងារដូចជា៖
- បណ្ដាញកិច្ចព្រមព្រៀងស្ដីពី ការចៀសវាងការយកពន្ធត្រួតគ្នារបស់អាស៊ាន។
- ការចរចារ DTA ឡើងវិញនៅក្នុងអាស៊ាន
- ការអនុវត្តន៍ការផ្លាស់ប្ដូរព័ត៌មាន
- ការសិក្សារចនាសម្ព័ន្ធកាត់ទុកក្នុងអាស៊ាន
- ការធ្វើឲ្យមានស្ដង់ដារនៃវិញ្ញាបនបត្រនិវាសនជនក្នុងអាស៊ាន
- ការងារផ្សេងៗនៃអនុក្រុមការងារវេទិកាអាស៊ាន ស្ដីពីអាករពីសេស។