ក្រោយការចូលទីផ្សាររបស់ PPT បាននាំមកនូវរបទថ្មីនៃឈប់ចតយានយន្តដើម្បីចាក់ប្រេងសាំង និងការធ្វើស្ថានីយ៍ប្រេងសាំង ដែលឈានដល់ការផ្លាស់ប្ដូរមួយដើម្បីប្រកួតដណ្ដើមទីផ្សារកាន់តែខ្លាំង។
មិនថាតែលើទីផ្សារប្រេង ឬអាជីវកម្មអ្វីនោះទេ ការចាប់ផ្ដើមពីការដឹងរាក់ជ្រៅពីអាជីវកម្ម និងជាពិសេសការឈានជើងមកពង្រីងទីផ្សារថ្មី អតិថិជនថ្មី ពីគូប្រកួតប្រជែងដែលមានស្រាប់។ ខាងក្រោមជាចំនុចតូចៗតែជាចំនុចសំខាន់ដែលធ្វើឲ្យអ្នកអាចរៀនបានពី PPT៖
១. ហ៊ានប្រឈមហានិភ័យពីការច្នៃគំឌិត ចូលទីផ្សារថ្មី
អ្នកប្រហែលជាមិនសូវមានការចាប់អារម្មណ៍ លើអ្វីដែលមានក្នុងអាជីវកម្មប្រេងនោះទេ។ PPT បានបង្កើតនូវគំនិតសាមញ្ញមួយ ដែលពីមុនយើងកម្រឃើញនៅតាមបណ្ដាខេត្ត គឺទីតាំងចាក់ប្រេង ដែលមានសុវត្ថិភាព បំពាក់ទៅដោយពន្លឺភ្លើងគ្រប់គ្រាន់ មានបន្ទប់ទឹកស្អាត ជាដើម។ ជារឿងតូចៗ តែបានទាញនូវទំនុចចិត្តភាពសុខស្រួលរបស់អ្នកដំណើរ។
ប្រាកដណាស់ មុននឹងចាប់យកចំណែកទីផ្សារនេះ គេបានសិក្សាស៊ីជម្រៅរួចហើយពីវិសាលភាពនៃទីផ្សារថ្មីជាពិសេសដឹងច្បាស់ពីអាជីវកម្មប្រេង ពីក្នុងដល់ក្រៅ។ ស្ថានីយ៍ប្រេងសាំងពីមុន ដែលអ្នកស្គាល់និងបច្ចុប្បន្នគឺខុសគ្នា។
២. សហការជាមួយដៃគូម៉ាកយីហោ ពាណិជ្ជកម្មល្បីៗ
ស្ថានីយ៍ប្រេងសាំង តែមិនមានត្រឹមតែជាកន្លែងចាក់ប្រេង។ ទីតាំងដែល PPT បានបើកដំណើរ មានសភាពធំទូលាយ មានអាហារដ្ឋានកាហ្វេ និងម៉ាតតូចមួយ ដើម្បីទាក់ទាញអ្នកដំណើរ ទោះជាមិនមែនជាម៉ាកធំៗ ហើយបើទោះជាយីហោទាំងនេះ ជារបស់ខ្លួនឯងបង្កើតក៏ដោយ។
ប្រេ៊នដែលមាននៅស្ថានីយ៍ប្រេងនីមួយៗ ទោះជាមិនទាន់នៅមិនទាន់ ម៉ាកយីហោខ្នាតពិភពលោកដូចជា KFC ឬ Burger King តែបច្ចេកទេសនៃការទាញចំណែកទីផ្សារនេះ បានដើរពីរជំហានរួចទៅហើយ ដែលអ្នកដើរតាមក្រោយត្រូវខំយកចំណែកម៉ាកយីហោល្បីជាងឲ្យបាន មកសហការក្នុងទីតាំងរបស់ខ្លួន ទើបអាចមានលទ្ធផលល្អប្រសើរ។
៣. វាយលុកទីផ្សារយ៉ាងឆាប់រហ័ស
មានចំនុចពីរដែលឋិតក្នុងនេះ។ ក្រោយពីទីផ្សារTrial ដំបូងៗ មានសន្ទុះខ្លាំងលើសពីការរំពឹងទុក ទំនុកចិត្តកាន់តែមានពីអតិថិជន នោះជាឱកាសថ្មីដែលត្រូវពង្រីកទីផ្សារឲ្យបានឆាប់រហ័ស។ ក្នុងស្ថានភាពនេះ បើអ្នកមានទុនតិច អ្នកអាចខ្ចីធនាគារឬមួយផ្នែកទៀត អ្នកអាចលក់ជាម៉ាកយីហោ Franchise សម្រាប់វិនិយោគិនដែលចង់បាន។
ការមានគំនិតល្អ តែការចង់ក្ដោបក្ដាប់ទីផ្សារតែម្នាក់ឯង មិនបែងចែកឲ្យអ្នកវិនិយោគផ្សេងនេះជាការខាតបង់ចំណែកដ៏ធំ៕