តែវាមិនដូច្នោះទេ គំនិតនោះ ត្រូវឆ្លងកាត់ដំណាក់កាលរបស់វារាប់ពីចំណង់ចំនូលចិត្ត គំនិតដែលជាអាចដំណោះស្រាយបញ្ហា រួមជាមួយឱកាស ដែលអ្នកមើលឃើញផងដែរ។ ខាងក្រោមជា វិធីបីយ៉ាង ដើម្បី សម្រាប់ជា គោលគំនិតចាប់ផ្ដើមអាជីវកម្មថ្មីមួយ:
១. រកមើលបញ្ហាដែលជួបប្រទះនៅក្នុងជីវិតរបស់អ្នក
ជាជាងការស្វែងរកគំនិតណាផ្សេង អ្នកគួរស្វែងរក បញ្ហាពិតប្រាកដក្នុងពិភពលោកឬបញ្ហាដែលនៅក្បែរៗអ្នក។ ឩ ដូចជាការចាប់ផ្ដើមហាង អាហារដ្ឋាន ដែលមានផាសុខភាព នៅជិតបរិវេណសាលាជាដើមដែលជាបញ្ហា សម្រាប់សិស្សសាលា និងអ្នករស់នៅក្បែរៗសាលាតែងជួបប្រទះ។
ប្រសិនបើអ្នកបានឮ ពីខ្លួនឯង ឬនរណាម្នាក់ត្អូញត្អែរអំពីអ្វីមួយ នោះជាបញ្ហា ដែលអ្នកត្រូវស្វែងរកដំណោះស្រាយណា ដែលមានតម្លៃ។ កន្លែងល្អបំផុតក្នុងការចាប់ផ្តើមគឺក្នុងឧស្សាហកម្ម ឬតាមចំណង់ចំណូលចិត្ត ដែលអ្នកមានជំនាញស្រាប់។
២. រកមើលការផ្លាស់ប្តូរនិន្នាការនៅក្នុងសង្គម និងឥរិយាបថអ្នកប្រើប្រាស់
ឧស្សាហកម្ម និងទីផ្សារតែងផ្លាស់ប្តូរជានិច្ច ខ្លះតិចតួចតែកើតឡើងជាលំដាប់ហើយមានពេលខ្លះ ក៏មានការ ផ្លាស់ប្តូរដ៏គួរឲ្យកត់សម្គាល់ដែរ ។នៅពេលណាដែលការផ្លាស់ប្តូរនោះកើតឡើង វាបើកឱកាសសម្រាប់សហគ្រិន។ ឧទាហរណ៍ ទំនោរនៃការញុំាអាហារក្រៅផ្ទះពេល្ងាច និន្នាការនៃការជជែកគ្នា តាមហាងកាហ្វេការពេញនិយមម៉ូតសម្លៀកបំពាក់របស់យុវវ័យ ការប្រើប្រាស់សម្ភារៈទំនើបការនិយមទំនិញអនឡាញ ច្បាប់នៃការកំណត់ប្រាក់ខែគោលរបស់បុគ្គលិក ក៏ដូចជាឱកាសក្នុង ឧស្សាហកម្មអាកាសចរណ៍ហិរញ្ញវត្ថុ ការដឹកជញ្ជូនជាដើម ។
ចូរគិតដោយប្រុងប្រយ័ត្ន អំពីបទប្បញ្ញត្តិថ្មី បច្ចេកវិទ្យាថ្មីនិងឥរិយាបថថ្មីរបស់អតិថិជន ដែលនឹងក្លាយជាឱកាស សម្រាប់សហគ្រិន នៅក្នុងឧស្សាហកម្មទាំងនេះហើយត្រូវប្រុងប្រយ័ត្ន ព្រោះ មិនមែនអ្វីដែលគេធ្វើបានជោគជ័យ អ្នកដើរតាមក្រោយគេអាចជោគជ័យដែរនោះទេ។
៣. ស្វែងរកការផ្ដល់មតិ
មានគំនិត ឱកាសមើលឃើញ តែការចាប់ផ្ដើមប្រែឱ្យវាក្លាយជាការពិត និងដំណើរការឲ្យចេញ គឺខុសគ្នា។ ត្រូវដឹងថា តើវាអាចកើតឡើងខុសគ្នាពីឧស្សាហកម្មមួយ ទៅមួយ ឬពីភូមិសាស្ដ្រមួយទៅមួយ។ឧទាហរណ៍ការពេញនិយមរបស់អ្នករស់នៅទីក្រុង ខុសពីអ្នករស់នៅតាមបណ្ដាខេត្ត ហើយនិន្នាការនេះ ក៏អាចផ្លាស់ប្ដូរឆាប់រហ័សផងដែរ។ អ្នកត្រូវគិតពីជ្រុងផ្សេង ដែលអាចផ្លាស់ប្ដូរឆាប់រហ័សនិងមើលឲ្យបាន ទូលំទូលាយ។
ក្រៅពីរបៀប ដែលអ្នកបានអភិវឌ្ឍគំនិត សម្រាប់ចាប់ផ្ដើមអាជីវកម្មជំហានបន្ទាប់សំខាន់បំផុតគឺ ត្រូវស្វែងរកការផ្ដល់មតិ។ និយាយជាមួយ អតិថិជនសក្តានុពល និងក្រុមអ្នកជំនាញក្នុងឧស្សាហកម្មនោះ។ វាជាកំហុសមួយ នៅពេលដែលមនុស្ស ប្រកាន់ភ្ជាប់ ទៅនឹងគំនិតរបស់ពួកគេនិងមិនចែករំលែកដោយការភ័យខ្លាចថា នរណាម្នាក់ផ្សេងទៀតនឹងលួចគំនិតនោះ។គំនិតកើតឡើងគ្រប់ពេលវេលា យើងមាន គេក៏មាន តែត្រូវមានចំនុចខ្លឹម របស់ខ្លួនខុសពីគេ ធ្វើអ្វីដែលល្អជាងប្លែកជាង ទើបជាការប្រសើរ និងត្រូវដាក់តម្លៃពិតប្រាកដ ក្នុងអាជីវកម្មរបស់អ្នក៕