ភ្នំពេញ ៖ មិនមែនគ្រប់ការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ សុទ្ធតែទទួលបានប្រាក់ចំណេញទាំអស់នោះទេ មានពេលខ្លះអ្នកក៏អាចទទួលរងនូវការខាត់បង់ទាំង់លុយកាក់ និងពេលវេលាផងដែរ ដែលរាល់ការទទួលបានប្រាក់ចំណេញពីការវិនិយោគ ឬខាតបង់នេះ វាអាស្រ័យទៅលើការសម្រេចចិត្តមុនពេលទិញតែមួយគត់។
អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Century21 Fortuna Investment លោក វ៉ា វីរៈ បានមានប្រសាសន៍ប្រាប់ភ្នាក់ងារ Krama Post ថា ការសម្រេចចិត្តគឺកត្តាមួយដ៏សំខាន់ជាទីបំផុតចំពោះការវិនិយោគទៅលើគ្រប់វិស័យទាំងអស់ ព្រោះភាពខាត់បង់ និងការទទួលបានផលចំណេញ សុទ្ធតែទទួលបានពីការសម្រេចចិត្តមួយនេះ។
លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា “នៅពេលដែលអ្នកសម្រេចចិត្តបានត្រឹមត្រូវទៅលើការទិញអចលនវត្ថុប្រភេទណាមួយ មិនថាចំពោះការទិញដី លំនៅដ្ឋាន ខុនដូ នោះទេ គឺមានឱកាសទទួលបានប្រាក់ចំណេញវិលត្រឡប់មកវិញ ប៉ុន្តែប្រសិនបើការសម្រេចចិត្តខុសទៅលើការវិនិយោគណាមួយនោះ ក្រៅពីខាត់បង់លុយកាក់ ថែមទាំងខាត់បង់នូវពេលវេលា ជាពិសេស បាត់ទំនុកចិត្តមកលើខ្លួនឯងថែមទៀតផង”។
អ្នកជំនាញរូបនេះបានបន្តថា “រាល់ការសម្រេចចិត្តបានត្រឹមត្រូវ គឺកើតចេញពីចំណេះដឹងផ្ទាល់ខ្លួន ការក្តាប់បាននូវរាល់ព័ត៌មានពាក់ព័ន្ធនឹងគម្រោង ឬអចលនវត្ថុ តាមរយៈបណ្តាញព័ត៌មាន ការសិក្សាដោយផ្ទាល់នៅក្នុងតំបន់ រួមជាមួយការទទួលបានព័ត៌មានពីគម្រោងអភិវឌ្ឍន៍ផ្សេងៗផងដែរ។ នៅពេលដែលវិនិយោគនៅក្នុងតំបន់ណាមួយដែលមានគម្រោង និងសកម្មភាពអភិវឌ្ឍន៍ជាក់លាក់ លឿនឆាប់រហ័ស នោះតម្លៃអចលនវត្ថុរបស់អ្នកនឹងកើនតម្លៃខ្ពស់ក្នុងពេលដ៏ខ្លី អាចថាត្រឹមរយៈ១ឆ្នាំតម្លៃអាចគុណឡើងទ្វេ ឬគុណ១០ដង ២០ដង ឬអាចលើសនេះក៏មាន”។
លោកថា “ដោយឡែកនៅពេលដែលសម្រេចទិញអចលនវត្ថុនៅតំបន់ដែលមានការអភិវឌ្ឍយឺត ការខាតបង់នឹងកើតមាន បើទោះជាអ្នកអាចលក់ចេញវិញបានចំណេញក្នុងអត្រាប្រមាណ១០ទៅ២០ភាគរយនៃតម្លៃដើម ប៉ុន្តែត្រូវចំណាយពេលរហូតដល់៣ទ៥ឆ្នាំ នេះគឺជាខាតបង់មួយ ព្រោះប្រសើបើអ្នកយកលុយដែលវិនិយោគទៅដាក់នៅធនាគារ ឬចង់ការប្រាក់លក្ខណៈជន ក៏អាចទទួលបានចំណេញលើសនេះ។ សរុបជារួម ការសម្រេចចិត្តមុនពេលទិញអចលនវត្ថុ ដើម្បីធ្វការវិនិយោគគឺជាកត្តាសំខាន់បំផុត” ៕