រាជធានីភ្នំពេញ៖ នៅឆមាសទី១ឆ្នាំ២០២០ អគ្គនាយកដ្ឋានពន្ឋដារ បានប្រមូលចំណូលពន្ធ-អាករ បានចំនួន៦៨២០.៤៨ប៊ីលានរៀល (ប្រមាណជា ១ ៦៨៤.០៧លានដុល្លារអាមេរិក) ស្មើនឹង៥៩.០៩%នៃផែនការប្រចាំឆ្នាំ ។ ចំណូលនេះបើធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០១៩ កើនឡើងចំនួន ៧៣៥,៨២ ប៊ីលានរៀល (ប្រមាណជា ១៨១.៦៨លានដុល្លារអាមេរិក) ស្មើនឹង១២ ភាគរយ។ នេះបើតាមរបាយការណ៍ បូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំឆមាសទី១ឆ្នាំ២០២០ ។
របាយការណ៍នេះផងដែរ ក៏បានបញ្ជាក់ដែរថា ចំណូលពន្ធ២ប្រភេទ ដែលមានការកើនឡើងគឺ អាករលើតម្លៃបន្ថែម និងពន្ធលើប្រាក់ចំណូល៕