ភ្នំពេញ ៖ សម្រាប់គោលការណ៍នៃការសិក្សា និងឈានចូលដល់ការវាយតម្លៃអចលនទ្រព្យនានានៅកម្ពុជា រដ្ឋាភិបាលបានរៀបចំឱ្យមានប្រព័ន្ធយ៉ាងត្រឹមត្រូវដែលស្របទៅនឹងស្ថានភាពជាក់ស្តែងរបស់កម្ពុជា និងមាលក្ខណៈឯកភាពគ្នានៅទូទាំងប្រទេស ដើម្បីតម្រង់ទិសជាដំណាក់ៗទៅរកនិយាមមួយ ដែលមានជាលក្ខណៈអន្តរជាតិ នៃការវាយតម្លៃអចលនទ្រព្យ មានការទទួលស្គាល់ជាសកលសម្រាប់បំរើពហុគោលបំណង។
ក្នុងគោលបំណងនេះ គ្រសួងបានចងក្រវិធីសាស្ត្រ នៃការប៉ានស្មានតម្លៃថ្លៃដី និងតម្លៃសំណង ផ្សេងៗនៅជាប់នឹងដី ទៅតាមតម្លៃប្រហាក់ប្រហែលនឹងតម្លៃទីផ្សារ បង្កើតបានជាផែនទីវាយតម្លៃថ្លៃដី និងធ្វើការវាយតម្លៃថ្លៃសំណង់ នៅជាប់នឹងក្បាលដី ដើម្បីរៀបចំបញ្ជីវាយតម្លៃថ្លៃអចលនទ្រព្យនៅតាមភូមិ ឃុំ សង្កាត់ សម្រាប់បម្រើសេចក្តីត្រូវការរបស់វិស័យសាធារណៈ និងវិស័យឯកជនដែលនឹងជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច។
យោតាមឯកសារគោលនយោបាយជាតិ របស់ក្រសួងរៀចំដែនដី នគរូបនីយកម្ម និងសំណង់ស្តីពី ប្រព័ន្ធវាយតម្លៃថ្លៃអចលនទ្រព្យបានឱ្យដឹងថា ដើម្បីសម្រេចគោលបំណងខាងលើនេះ រដ្ឋាភិបាលបានរៀបចំបទដ្ឋានបច្ចេកទេស យន្តការអនុវត្តន៍ និងការតាមដានត្រួតពិនិត្យប្រកបដោយតម្លាភាព និងមានសង្គតិភាព ដែលពាក់ព័ន្ធមានទំនុកចិត្ត និងយល់ព្រមទទួលយក។
ជាធម្មតា ប្រព័ន្ធវាយតម្លៃថ្លៃអចលនទ្រព្យ គួរប្រកាន់ភ្ជាប់នូវអភិក្រមនៃអភិបាលកិច្ចល្អ និងគោរពទៅតាមគោលការណ៍ដូចជា….
១) តម្លាភាព: ដោយមានការចូលរួម និងមានការផ្សព្វផ្សាយជាសាធារណៈដល់ភាគីពាក់ព័ន្ធ ព្រមទាំងបើកទូលាយនូវសិទ្ធិតវ៉ា ចំពោះលទ្ធផលានៃការវាយតម្លៃ ស្របតាមនីតិវិធីដែលបានកំណត់ជាគោលការណ៍។
២)យន្តការ និងនីតិវិធីឯកភាពគ្នា: មានទម្រង់ជាបទដ្ឋានរួមមួយ ដូចគ្នារវាងតំបន់ផ្សេងៗទូទាំងប្រទេស។
៣) យុត្តិធម៌ និងមិនលំអៀង: គោរពទៅតាមនីតិវិធីដែលបានកំណត់ និងមិនមានការរើសអើង។
៤) សុក្រឹតភាព: ភាពជឿទុកចិត្តលើការវាយតម្លៃ និងធានាបច្ចុប្បន្នភាពនៃការវាយតម្លៃ។
៥) ភាពអាចដឹងជាមុន: គ្រប់ភាគីពាក់ព័ន្ធ និងសាធារណៈជនអាចដឹងបានមុនអំពីតម្លៃថ្លៃដីនៅតាមទីតាំង ឬតំបន់ជាក់លាក់នីមួយៗ និងគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ៕