ខណៈពេលដែលមនុស្សមួយចំនួន ទទួលបានជោគជ័យដោយសារតែពួកគេទទួលបានឱកាស​ពិសេសៗនោះ តាមធម្មតា ភាពខុសគ្នារវាងភាពជោគជ័យនិងភាពបរាជ័យក្នុងរយៈពេលវែងគឺស្ថិតនៅលើ​អ្វីដែលអ្នកធ្វើនៅពេលដែលអ្នកកំពុងប្រឈមនឹងការលំបាក ភាពអកុសលនិងបញ្ហាប្រឈមនានា​ ដែលហាក់បីដូចជាអ្នកមិនអាចយកឈ្នះវាបាន។

មនុស្សគ្រប់រូបប្រឈមនឹងការលំបាកនានាជាច្រើនប៉ុន្តែបុគ្គលជោគជ័យតែងស្វែងរកវិធី​គ្រប់យ៉ាងនៅក្នុងផ្លូវវិជ្ជមាន បន្តដំណើរទៅមុខនិងជាចុងក្រោយ យកឈ្នះលើអ្វីដែលអ្នកដទៃគិតថា ​មិនអាចយកឈ្នះបាន។

ហើយអ្នកក៏អាចធ្វើបានដូចគ្នា។នៅថ្ងៃនេះ ចូរចាប់ផ្តើមផ្លាស់ប្តូរទស្សនៈវិស័យរបស់អ្នកចំពោះ៖

១. ភាពបរាជ័យ

សម្រាប់មនុស្សភាគច្រើនភាពបរាជ័យមិនមែនជាអវសាន្តនៃពិភពលោកនោះទេ។ «ភាពបរាជ័យគ្រាន់តែ​ជាចំណុចបញ្ចប់នៃគំនិតមួយ ឬលទ្ធភាពឬសុបិន្តមួយតែប៉ុណ្ណោះ»។ នៅពេលដែលអ្នកបរាជ័យលើអ្វី​មួយ អ្នក​អាចប្តូរទៅធ្វើអ្វីមួយផ្សេងទៀត ដែលជាឱកាសល្អជាកិច្ចការដែលអ្នកអាចថ្លឹងថ្លែងបានល្អជាងនេះបន្តិចនិងទំនងជា​អាចទទួលបានជោគជ័យច្រើនជាងនេះ។

សម្រាប់មនុស្សមួយចំនួនភាពបរាជ័យមានន័យជាការខ្វះខាតអ្វីៗដែលអ្នកត្រូវការ ឬក្នុងករណី​ដែលអាក្រក់បំផុត​វាអាចបង្ខំឲ្យកូនៗរបស់អ្នក ខ្វះខាតនូវអ្វីដែលពួកគេត្រូវការផងដែរ។ ភាពបរាជ័យ គឺអាក្រក់ប៉ុន្តែវាកាន់តែអាក្រក់ជាងនេះទៀត ប្រសិនបើអ្នកមិនធ្លាប់មានឱកាស​សាកល្បង​ប្រើប្រាស់នូវជំនាញ បទពិសោធន៍និងចក្ខុវិស័យរបស់អ្នកដើម្បីជំនះវា។

ចូរមានអារម្មណ៍រីករាយ ដែលអ្នកមានឱកាសជួបការបរាជ័យដោយសារលក្ខខណ្ឌជាច្រើន ដែលយ៉ាង​ហោចណាស់ក៏អ្នកមានចំណែកក្នុងការកំណត់លក្ខខណ្ឌទាំងនោះ ដែលមនុស្សជាច្រើនមិនមាន​ឱកាសបែបនោះឡើយ។

. ការរិះគន់

«មនុស្សធ្វើការរិះគន់តែនៅពេលដែល ពួកគេយកចិត្តទុកដាក់ប៉ុណ្ណោះ»។ ខណៈពេលដែលមនុស្ស​ជាច្រើននៅយកចិត្តទុកដាក់ចំពោះអ្នកឬអាជីវកម្មរបស់ អ្នកមានឱកាសក្នុងការធ្វើអ្វីមួយ ឲ្យកាន់តែ​ល្អប្រសើរ ធ្វើការងារខុសៗគ្នា ដើម្បីកែប្រែគំនិតរបស់អ្នក ឬគ្រាន់តែដើម្បីស្ថិតនៅចំនុចកណ្តាល។

ការព្រងើយកន្តើយ គឺកាន់តែអាក្រក់គឺអាក្រក់ជាងការរិះគន់ខ្លាំងណាស់។

. ភាពគ្មានសុភមង្គល

នៅពេលដែលអ្នកពិបាកចិត្ត មានន័យថាអ្នកយកចិត្តទុកដាក់ ហើយការយកចិត្តទុកគឺជាប្រភពនៃការ​ផ្លាស់ប្តូរអ្វីមួយឲ្យកាន់តែប្រសើរឡើង។ ភាពព្រងើយកន្តើយគឺកាន់តែអាក្រក់ជាងនេះឆ្ងាយណាស់។

ចូរកុំរស់នៅក្នុងភាពគ្មានសុភមង្គល ចូរប្រើវាជាថាមពល ដើម្បីធ្វើឲ្យជីវិតរបស់អ្នកកាន់តែប្រសើរ​ឡើង។

. ការច្រណែន

គិតដល់មនុស្សដែលអ្នកកោតសរសើរ។គិតដល់មនុស្សដែលទទួលបានទំនុកចិត្ត និងការឲ្យតម្លៃពី​អ្នក។ ចូរមានអារម្មណ៍ដឹងគុណដែលអ្នកទាំងនោះគឺជាផ្នែកមួយនៃជីវិតរបស់អ្នក។ ជាក់ស្តែង ចូរកុំលាក់ទុក​ការដឹងគុណនោះនៅក្នុងខ្លួនអ្នកតែម្នាក់ឯង ចូរប្រាប់ពួកគេអំពីអារម្មណ៍របស់អ្នក។

វានឹងធ្វើឲ្យពួកគេមានអារម្មណ៍រីករាយចំពោះមនុស្សដូចអ្នក។

. ការសម្រេចចិត្ត

អ្នកអាចមានជម្រើសជាច្រើន និងជម្រើសដែលអ្នកនឹងត្រូវជ្រើសរើសនៅពេលអនាគតទាំងនៅក្នុង​អាជីវកម្ម និងនៅក្នុងជីវិតផ្ទាល់ខ្លួន ដែលធ្វើឲ្យមានភាពតានតឹង និងប៉ះពាល់យ៉ាងខ្លាំងលើទឹកចិត្ត​របស់​អ្នក។

បង្វិលជម្រើសទាំងនោះនៅជុំវិញខ្លួនអ្នក៖ ស្រមើស្រម៉ៃថាតើអ្នកនឹងមានអារម្មណ៍បែបណាបើអ្នកមាន​ជម្រើសតែពីរ ឬបី ប្រសិនបើអាច។ ស្រមើស្រម៉ៃថាតើអ្នកនឹងមានអារម្មណ៍បែបណាប្រសិនបើអ្នកមាន​ជម្រើសដែលអាចកែប្រែបានតែពីរឬបី ប្រសិនបើអាច។

ចូរមានអារម្មណ៍រីករាយដែលអ្នកមានជម្រើសកាន់តែច្រើន កាន់តែល្អ។

. ការតស៊ូ

មិនមែនជាការតស៊ូដែលគ្មានចេតនាឲ្យកើតឡើងឡើយ។ ការតស៊ូដែលកើតឡើងដោយចេតនា៖ ដូចជាការជ្រើសរើសធ្វើការងារដ៏សែនលំបាក ឬជំនះខ្លួនឯងឲ្យឆ្លងកាត់ឧបសគ្គផ្នែកខួរក្បាលឬផ្នែក​រូបវន្តណាមួយ ឬធ្វើការលះបង់ដើម្បីបុគ្គលដែលពឹងផ្អែកលើអ្នក។

នៅពេលអ្នកតស៊ូ ជំនះ និងអត់ធ្មត់នឹងការលំបាកអ្នកមិនត្រឹមតែពន្លាតព្រំដែន នៃអ្វីដែលអ្នកជឿជាក់​ថាអ្នកអាចធ្វើបានប៉ុណ្ណោះទេ ប៉ុន្តែ នៅពេលខ្លះ អ្នកថែមទាំងអាចដើរចូលទៅកាន់ ពិភពដែលគ្មានទុក្ខ​កង្វល់ទៀតផង ដែលអ្នកអាចស្វែងរកឃើញតែនៅពេលដែលអ្នកពិតជាបាន យកអ្វីដែលមិនសំខាន់ចេញប៉ុណ្ណោះ(ដែលនេះបានប្រែក្លាយជាអ្វីដែលអ្នកបារម្ភបំផុត)។

ការតស៊ូជួយអ្នកឲ្យយល់ថា តើអ្នកជាអ្នកណាឲ្យពិតប្រាកដ និងតើអ្នកចង់ក្លាយជាមនុស្សបែបណាយ៉ាងពិតប្រាកដ។

៧. ការពន្យារពេល

ភាពអំណត់ដែលនៅមាន កម្រមានភាពរីករាយខ្លាំងណាស់ ប៉ុន្តែការរង់ចាំអាចជារឿងដ៏ល្អមួយ។

ឧទាហរណ៍៖ ការស្រាវជ្រាវបង្ហាញថានៅពេលដែលពាក់ព័ន្ធនឹងវិស្សមកាល ភាពកើនឡើងខ្លាំងបំផុត​នៃសុភមង្គលគឺចេញមកពីការរៀបចំផែនការរត់គេច។ ហើយការរំពឹងទុកចំពោះវិស្សមកាលនេះបង្កើន​សុភមង្គលក្នុងរយៈពេលជាមធ្យមចំនួនប្រាំបីសប្តាហ៍។

ទោះបីជា បន្ទាប់ពីបញ្ចប់វិស្សមកាលរួចកម្រិតនៃសុភមង្គលនឹងធ្លាក់ចុះមកដល់ចំណុចទាបបំផុត​យ៉ាងឆាប់រហ័ស។ តាមធម្មតានៅក្នុងរយៈពេលមិនប៉ុន្មានថ្ងៃក៏ដោយក៏នៅពេលឆាប់ៗខាងមុខ អ្នក​ដែលមានពេលវិស្សមកាលមិនរីករាយជាងអ្នកដែលគ្មានឡើយ។ ចូររីករាយដែលអ្នកត្រូវរងចាំ ជាពិសេសសម្រាប់អ្នកពិតជាចង់បាន។ ការរំពឹងទុកដោយក្តីរង់ចាំតែ​ម៉្យាងគឺមានតម្លៃ។

លើសពីនេះទៀត ការរង់ចាំអ្វីដែលអ្នកចង់បាន (មិនមែនជាអ្វីដែលអ្នកត្រូវការ ប៉ុន្តែជាអ្វីដែលអ្នក​ចង់បាន) គឺជាភាពរីករាយដ៏អស្ចារ្យមួយ ដែលមានតែមនុស្សដែលទទួលបាន ការជូនពរប៉ុណ្ណោះដែលអាច​ទទួលបានវា។

៨. ការសោកស្តាយ

គិតអំពីអ្វីដែលអ្នកចង់ធ្វើឲ្យកាន់តែល្អប្រសើរជាងមុនឬចាត់ចែងវាដោយវិធីខុសប្លែកពីមុន។ ឬគិត​អំពីអ្វីដែលអ្នកគិតថាអ្នកគួរតែបានធ្វើវាប៉ុន្តែដោយសារមូលហេតុមួយចំនួន អ្នកមិនបានធ្វើវា។

មានភាពឈឺចាប់ទេ? ពិតមែនហើយ ពិតជាឈឺចាប់និងត្រូវការកម្លាំងជំរុញទឹកចិត្ត។ ប្រើប្រាស់កម្លាំងជំរុញនៅថ្ងៃនេះ។ ហៅទូរសព្ទទៅកាន់មិត្តម្នាក់ដែលអ្នកមិនបានទាក់ទងជាយូរមក​ហើយ។ផ្សះផ្សារទំនាក់ទំនងជាមួយសមាជិកគ្រួសារ។ ចូរធ្វើជាមនុស្សចាស់ទុំនិងនិយាយពាក្យសុំទោស។ ធ្វើអ្វីដែលអ្នកគិតថា អ្នកគួរតែធ្លាប់បានធ្វើវា។

អ្នកនឹងមានអារម្មណ៍រីករាយដែលអ្នកបានធ្វើវា។

៩. ពេលវេលា

ពីព្រោះអ្នកមានពេលវេលានិងធនធានសម្រាប់ធ្វើអ្វីមួយ ដូចជាការអានអត្ថបទនេះជាដើមនោះមាន​ន័យថាអ្នកមានពេលវេលាសម្រាប់៖ «អភិវឌ្ឍខ្លួនអ្នកពិចារណាអំពីគំនិតថ្មីៗ ព្យាយាមធ្វើខ្លួនឲ្យក្លាយជា​មនុស្សម្នាក់ដែលកាន់តែល្អពង្រឹងទំនាក់ទំនងល្អជាមួយគ្រួសារ និងមិត្តភក្តិ»។

ពេលវេលា គឺជាទ្រព្យសម្បត្តិដែលសំខាន់ជាទីបំផុត ហើយអ្នកគួរតែ មានអារម្មណ៍ដឹងគុណខ្លាំងបំផុតចំពោះវា។ពេលវេលាធ្វើឲ្យអ្វីៗគ្រប់យ៉ាងអាចកើតឡើងបាន។ ឈប់ធ្វើអ្វីដែលមិនមានបញ្ហាហើយចំណាយពេលធ្វើអ្វីដែលធ្វើឲ្យសុបិន្តរបស់អ្នកក្លាយជាការពិត៕