ខេត្តកំពង់ចាម៖ លោកពូ តាំង អ៉ីមសារ៉ាវី ជាម្ចាស់កសិដ្ឋានចិញ្ចឹមត្រីមួយកន្លែង នៅភូមិតាងិល ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ដោយចាប់ផ្ដើមអាជីវកម្មនេះ តាំងពីឆ្នាំ ២០១៥មកម្ល៉េះ។
លោកពូ សារ៉ាវី បានជម្រាបជូនយ៉ាងក្បោះក្បាយថា លោកពូ បានចាប់យករបរចិញ្ចឹមត្រីតាំងពីឆ្នាំ២០១៥ ហើយមកទល់បច្ចុប្បន្ន កសិដ្ឋានចិញ្ចឹមត្រីរបស់លោកពូ បានពង្រីកផ្ទៃដី ៦ហ.ត មានស្រះចិញ្ចឹម៨ ស្រះនីមួយៗ មានទំហំ ៨-១០ ០០០ម៉ែត្រការ៉េ។
ដោយអនុវត្តតាមគោលការណ៍បច្ចេកទេសចិញ្ចឹមត្រី ដែលទទួលបានពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលជលផល ដូចជាការផ្តល់ចំណី ការសំអាតស្រះត្រី ការដាក់កូនត្រី ការគ្រប់គ្រង ប្រើប្រាស់និងសម្អាតទឹក។ល។
លោកពូបន្ថែមថា បច្ចុប្បន្ននេះ ជាមធ្យមកសិដ្ឋានលោកពូ អាចប្រមូលផលបានពី២៥០តោន/ឆ្នាំ (ប្រភេទត្រីពោ ត្រីឆ្តោនិងត្រីប្រា) ទទួលបានចំណូលសរុបជា ៣៥ម៉ឺនដុល្លារ/ឆ្នាំ (មិនទាន់ទូទាត់ថ្លៃដើម)៕

