“ខ្ញុំធ្លាប់បរាជ័យម្ដង ពេលដែលខ្ញុំបើកហាងផ្កាទីមួយ ក្នុងរយៈពេល១មួយឆ្នាំ​មុនខ្ញុំបើកហាង Miracle ជាមួយ ហួង ( ដៃគូអាជីវកម្មហាងផ្កា Miracle)” នេះជាការលើកឡើងរបស់ ម្ចាស់អាជីវកម្មហាងផ្កា Miracle  លោក ខៀវ លីនដាបានលើកឡើងក្នុងបទសំភាសន៍មួយរបស់ Kramapost អាល់ប៊ុម The Rise ដែលបានរៀនអំពីបទពិសោធន៍បរាជ័យមុនដើររកផ្លូវជោគជ័យក្នុងអាជីវកម្មថ្មីរបស់ខ្លួន។

ម្ចាស់អាជីវកម្មវ័យក្មេងរូបនេះសង្ឃឹមថា ការចែករំលែកមេរៀនបរាជ័យមួយនេះក្លាយជាមេរៀនសំខាន់ របស់ប្រិយមិត្តអ្នកអានមុននឹងចេញរកស៊ី៖ ការដែលនាំឱ្យការបើកដំណើរហាងផ្កាដំបូងរបស់លោកទទួលនូវការបរាជ័យ ដោយសារ

១/ ការគ្រប់គ្រង Finance (ហិរញ្ញវត្ថុ)មិនមានការរៀបចំ ចំណូលចំណាយច្បាស់លាស់មើលស្រាលលើការកត់ត្រាខ្ទង់ចំណាយ ហើយក៏មិនបានរៀបចំសាច់ប្រាក់បំរុងក៏ដូចជាហានិភ័យផ្សេងៗ ។

២/ ការគ្រប់គ្រងបុគ្គលិកមិនបានល្អមិនអាចចាត់ចែងការងារដល់បុគ្គលិកបានត្រឹមត្រូវតាមជំនាញនិងខកខានបណ្តុះបណ្តាលជំនាញបន្ថែមដល់បុគ្គលិក ធ្វើឱ្យបុគ្គលិកអស់ជំនឿចិត្តលើការងារ

៣/ នេះជារឿងសំខាន់បំផុត ការដែលអត់ស្គាល់ខ្លួនឯងច្បាស់ យើងអត់ដឹងថាយើងពូកែខាងអីយើងចេះធ្វើអីដើម្បីជួយដល់អាជីវកម្មរបស់ខ្លួនឱ្យដំណើរការទៅមុខ

៤/ លក់ដោយគ្មានគោលដៅ​ ឬ Target មិនដឹងច្បាស់ថាអ្នកណាជាអតិថិជនគោលដៅរបស់ហាងនៅឯណា។

កំហុសទាំង៤ចំនុច ខាងលើនេះ ផ្ដល់ជាបទពិសោធន៍បរាជ័យមួយឆ្នាំទើបអាចឲ្យខ្ញុំដឹងថា ខ្ញុំបានរៀនពីបទពិសោធន៍​ចាស់ៗ ដែលខ្ញុំបានឆ្លងកាត់ មុនបើកហាងថ្មីឈ្មោះMiracle៕   នេះជាការលើកឡើងរបស់ លោក ខៀវ លីន សហស្ថាបនិកហាងផ្កា Miracle ៕