សូមចុចទីនេះដើម្បីUpdate ឬទាញយក APP ក្រមា ប៉ុស្ដិ៍

Image

លោក James Kouzes និងលោក Barry Posner ជាអ្នកនិពន្ធ និងជាអ្នកសិក្សាស្រាវជ្រាវអំពីភាពជាអ្នកនាំដឹកនាំបានធ្វើសិក្សាស្ទង់មតិបុគ្គលិកក្រោមបង្គាប់ជាច្រើននាក់អំពី លក្ខណៈនៃមេដឹកនាំល្អគួរឱ្យគោរពដែលពួកគេចង់បាន។ ជាលទ្ធផលនៃការសិក្សា​ ពួកគាត់បានរកឃើញចំណុចបន្ថែមពិសេសធំៗបីនៃលក្ខណៈមេដឹកនាំល្អមួយ ដែលបុគ្គលក្រោមឱវាទជាច្រើនចង់បាន គោរព និងឱ្យតម្លៃខ្លាំង៖

. ការដាក់ខ្លួនឬបន្ទាបខ្លួន

ភាពសុភាពរាបសារ ឬការដាក់ខ្លួន តាមធម្មជាតិគឺជាចំណុចពិសេសមួយហើយក៏ជាចំណុចដែលមនុស្សមានឋានៈជាមេដឹកនាំជាច្រើនរៀនសូត្រ អនុវត្តក្លាយជាអត្តចរិត។ ការសិក្សាជាច្រើនក៏បានបង្ហាញថាការចេះដាក់បន្ទាបខ្លួនជាចំណុចពិសេសមួយរបស់មេដឹកនាំក្នុងមុខនាទីដឹកនាំកិច្ចការផ្សេងៗ។ “ការចេះដាក់ខ្លួនគឺជាការគិតអំពីខ្លួនអ្នកតិចតួចបំផុត” ពោលគឺប្រយោជន៍រួមជាធំនេះបើតាមសម្តីលោក Clive Staples Lewis សាស្រ្តាចារ្យដឹកនាំសាកលវិទ្យាល័យOxford និង Cambridge និងជាអ្នកស្រាវជ្រាវនិងអ្នកនិពន្ធអង់គ្លេស។

. ក្តីសង្ឃឹមជានិច្ច

ក្នុងស្ថានភាពខ្លះ មនុស្សត្រូវការក្តីសង្ឃឹមទឹកចិត្ត ច្រើនជាងតម្រូវការចំណីអាហារ ដើម្បីរស់នៅទៅទៀត។ សម្រាប់ក្តីសង្ឃឹមក្នុងខ្លួនមនុស្សដែលមានភាពជាអ្នកដឹកនាំនេះគឺពុំមែនសម្តៅទៅដល់ការគិតវិជ្ជមាន ការបួងសួង ឬការទៅរៀបចំឥរិយាបទនោះទេប៉ុន្តែគឺការគិតគូរពីភាពល្អប្រសើរដែលនឹងកើតមាន អនាគតដ៏ល្អប្រសើរនៅថ្ងៃស្អែកដែលអ្នកអាចធ្វើបានគ្រប់គ្រងបាន។ មេដឹកនាំជាមួយក្តីសង្ឃឹម គឺជាមនុស្សដែលដឹងពីអ្វីដែលអាចធ្វើបានដោយមានទំនុកចិត្ត ហើយនឹងអាចធ្វើឱ្យក្តីសង្ឃឹមនោះរស់រវើកឡើង ជាមួយលទ្ធផលផ្លែផ្កាដែលធ្វើឱ្យ មិនថាទាំងកូនចៅ ឬមជ្ឈដ្ឋានផ្សេងៗ គោរព និងឱ្យតម្លៃ។

. ការដឹងគុណ

លោក Sheldon Yellen CEO នៃសាជីវកម្ម Belfor

ការរស់នៅសព្វថ្ងៃ គឺមានទំនោរ ការនិយមប្រើរបស់របរ(សម្ភារៈនិយម)ការប្រកួតប្រជែង និងឯកត្តនិយម (ការឱ្យនិយមន័យរបស់ខ្លួនម្នាក់ៗជាធំ)។ សម្រាប់ទំនោរបច្ចុប្បន្ននេះបង្កឱ្យមនុស្សច្រើនប្រៀបធៀបខ្លួនឯងទៅអ្នកផ្សេងៗទៀតហើយគិតអវិជ្ជមានមកលើខ្លួនឯង ដោយមើលរំលងចំណុចល្អៗ ពិសេសរបស់ខ្លួន។ យើងភ្លេចមើលទៅកាន់អ្វីដែលខ្លួនឯងមាន នរណាដែលធ្លាប់ជួយអ្នក គំនិតវិជ្ជមានដែលយើងបានមកដល់ត្រឹមនេះ។សម្រាប់ចំណុចនេះ គឺជាអ្វីដែលមេដឹកនាំល្អមាន ពោលគឺរីករាយ និងដឹងគុណនូវអ្វីដែលពួកគេមានអ្វីដែលពួកគេសម្រេចបាន។ ឧទាហរណ៍ជាក់ស្តែង ភាពជោគជ័យរបស់លោក Sheldon Yellen នាយកប្រតិបត្តិ នៃសាជីវកម្ម Belfor ដ៏ល្បីល្បាញរបស់អាមេរិកដែលបានសរសេរខិតបណ្ណខួបកំណើត ទៅកាន់បុគ្គលិកជាង៩ពាន់នាក់របស់គាត់ ក៏ដូចជាលិខិតថ្លែងអំណរគុណលិខិតជូនពរគម្រប់ខួបអាពាហ៍ពិពាហ៍ លិខិតជូនពរថ្ងៃឈប់សម្រាក មិនថាទាំងការសរសេរលិខិតទៅកាន់កូនៗរបស់បុគ្គលិកនៅពេលដែលពួកគេឈឺ។ ទាំងនេះហើយ ដែលគាត់បានបង្កើតនូវវប្បធម៌លើកទឹកចិត្ត ការដឹងគុណនៅក្នុងសាជីវកម្មទាំងមូលដែលជាទូទៅគេច្រើនឃើញថាមេដឹកនាំបែបនេះជាមនុស្សរីករាយ ជម្រុញទឹកចិត្ត មានការគោរពសរសើរពីមជ្ឈដ្ឋាននានាពិសេសការគោរពឱ្យតម្លៃពីកូនចៅ៕ 

ប្រិយមិត្តអាចស្វែងរកអានមេរៀនស្តីពីភាពជាអ្នកដឹកនាំនាអត្ថបទជាច្រើនបន្តបន្ទាប់ទៀតនៅក្រមាប៉ុស្ត៍..

ចុចអាន៖  សម្រង់ទស្សនៈនៃភាពជាអ្នកដឹកនាំពីបុគ្គលល្បីៗជុំវិញពិភពលោក

ប្រភព៖ Carrpediem