សូមចុចទីនេះដើម្បីUpdate ឬទាញយក APP ក្រមា ប៉ុស្ដិ៍

 

ភាពជាអ្នកដឹកនាំ ជាសិល្បៈមួយដែលមេដឹកនាំប្រតិបត្តិដើម្បីសម្រេចការងារធំ។ ភាពជាអ្នកដឹកនាំអាចមានជាទេពកោសល្យពីធម្មជាតិ ចំណែកចំណុចខ្លះទៀតគឺតម្រូវឱ្យមានការហ្វឹកហាត់រៀនសូត្រជាបន្តបន្ទាប់ផងដែរ។ ខាងក្រោមនេះជាសម្រង់ទស្សនៈមួយចំនួន លើកឡើងអំពីភាពជាអ្នកដឹកនាំនេះពីបុគ្គលល្បីនៅលើពិភពលោក៖

១/ “មនុស្សដែលខ្លាំងពិត គឺតែងតែលើកតំកើងអ្នកដទៃ ហើយមនុស្សដែលមានអំណាចពិតប្រាកដ គឺតែងដឹកនាំអ្នកដទៃទៅជាមួយគ្នា។” Michelle Obama

២/ “មិនមានឡើយមេដឹកនាំអស្ចារ្យ ដែលអាចធ្វើអ្វីៗដោយខ្លួនឯងនិងដើម្បីផលប្រយោជន៍សម្រាប់ខ្លួនឯងឡើយ។” Andrew Carnegie

៣/ “ប្រសិនបើអ្នកចង់គ្រប់គ្រងខ្លួនអ្នក ចូរប្រើប្រាស់ខួរក្បាល ប៉ុន្តែប្រសិនបើចង់គ្រប់គ្រងអ្នកដទៃ ចូរប្រើប្រាស់បេះដូង។” Eleanor Roosevelt

៤/ “ប្រសិនបើសកម្មភាពរបស់អ្នកបំផុសអ្នកដទៃឱ្យចេះសុបិន្ត ចេះរៀនសូត្របន្ថែម ហ៊ានសកម្មភាព នោះអ្នកគឺជាអ្នកដឹកនាំ។” John Quincy Adams

៥/ “តម្រូវការដំបូងរបស់មនុស្ស គឺការចង់ស្វែងយល់និងចង់ឱ្យអ្នកដទៃយល់ពីខ្លួន។ វិធីដ៏ល្អបំផុតដើម្បីឱ្យស្វែងយល់ពីមនុស្សគឺការស្តាប់ពួកគេ។” Ralph Nichols

ចុចអាន៖ សម្រង់សម្តី៨ឃ្លារបស់បុគ្គលល្បីៗពីទស្សនៈភាពជាអ្នកដឹកនាំ

៦/ “អ្នកម្នាក់ឯងអាចធ្វើបានលទ្ធផលតូចតាច ប៉ុន្តែប្រសិនបើអ្នកធ្វើការជាមួយអ្នកដទៃ នោះអ្នកនឹងអាចសម្រេចផលធំធេង។” Helen Keller

៧/ “ហេតុផលតែមួយគត់ដែលទាញឱ្យអ្នកដឹកនាំនិងអ្នកដើរតាមខុសគ្នា គឺភាពច្នៃប្រឌិត។” Steve Jobs

៨/ “គ្រូល្អពន្យល់គ្រូខ្លាំងបង្ហាញ គ្រូអស្ចារ្យលើកទឹកចិត្តបំផុសគំនិត។” William Arthur Ward

៩/ “ជួយអ្នកដែលខ្សោយឱ្យខ្លាំង ហើយជួយអ្នកដែលខ្លាំងហើយឱ្យកាន់តែពូកែ។” Jim Rohn

១០/ “ការងាររបស់ខ្ញុំក្នុងនាមជាមេដឹកនាំ គឺត្រូវធ្វើឱ្យប្រាកដថាមនុស្សគ្រប់គ្នាក្នុងក្រុមហ៊ុនមានឱកាសល្អ និងធ្វើឱ្យគេមានអារម្មណ៍ថាគេបង្កើតឥទ្ធិពលយ៉ាងមានន័យ។” Larry Page

១១/ “អ្នកដឹកនាំគឺជាអ្នកដែលដឹកវិធីដែលត្រូវទៅ និងធ្វើដំណើរលើផ្លូវដែលត្រូវទៅ។” John Maxwell

១២/ “បើយើងសម្លឹងមើលទៅទសវត្សរ៍សខាងមុខ អ្នកដឹកនាំគឺជាអ្នក ដែលចេះផ្តល់អំណាចឱ្យអ្នកដទៃ”។ Bill Gates

១៣/ “អ្នកដឹកនាំដ៏មានប្រសិទ្ធិភាពម្នាក់ មិនមែនជាអ្នកដែលត្រឹមតែនិយាយឬធ្វើឱ្យគេចូលចិត្តទេ តែជាអ្នកដែលបង្ហាញលទ្ធផល។”  Peter Drucker

១៤/ “អ្នកដឹកនាំគិតនិងពិភាក្សាពីដំណោះស្រាយ។ អ្នកដើរតាម គិត និងពិភាក្សាពីបញ្ហា។” Brian Tracy

១៥/ “ភាពជាអ្នកដឹកនាំនិងការរៀនសូត្រ គឺជាភាពចាំបាច់ដែលបំពេញគ្នាទៅវិញទៅមក។” John F. Kennedy

១៦/ “គុណតម្លៃដ៏អស្ចារ្យបំផុតរបស់អ្នកដឹកនាំ គឺការទទួលខុសត្រូវ។” Winston Churchill

១៧/ “កូនសោដ៏ជោគជ័យនៃភាពជាអ្នកដឹកនាំនៅពេលបច្ចុប្បន្ន គឺឥទ្ធិពល មិនមែនប្រើអំណាចផ្តាច់ការនោះទេ” ៕ Kenneth Blanchard