អ្នកធ្លាប់សង្ស័យទេថា ហេតុអ្វីមនុស្សប្រុសខ្លះមើលទៅមានភាពកក់ក្តៅម្ល៉េះ? អាចមកពីពួកគេកើតក្នុងតារានិករទាំង ៥ ខាងក្រោមនេះក៏ថាបានដែរណា៎។ អញ្ចឹងកុំចាំយូរចូលអានទាំងអស់គ្នាថា មានអ្វីពិសេសបានជាតារានិករទាំង ៥ នេះល្បីរឿងឪពុកគម្រូ។
១. Taurus (២១ មេសា- ២០ ឧសភា)
គុណសម្បត្តិរបស់មនុស្សប្រុសប្រចាំតារានិករ Taurus គឺមានភាពអត់ធ្មត់និងមានហេតុផល។ មានន័យថាគេមានភាពអត់ធ្មត់ជាមួយកូនក្មេងតូចៗ ហើយទ្រាំនឹងភាពរពឹសរបស់កូនក្មេងបានយ៉ាងល្អ។ គេមានភាពស្ងប់ស្ងាត់និងមានស្មារតីស្ទើរតែគ្រប់រឿងដែលគេកំពុងធ្វើ។ មិនតែប៉ុណ្ណោះគេក៏មានបង្កប់ភាពទន់ភ្លន់ ប៉ុន្តែរៀងតឹងរ៉ឹងបន្តិច។តែទោះជាយ៉ាងណាក៏ដោយគេត្រៀមខ្លួនធ្វើជាឪពុក និងបំពេញតួនាទីជាប៉ាប៉ាគម្រូសម្រាប់កូនៗជានិច្ច។
២. Virgo (២៣ សីហា - ២២កញ្ញា)
គុណធម៌គឺជារឿងសំខាន់ណាស់សម្រាប់មនុស្សប្រុសដែលកើតក្នុងតារានិករនេះ។ លោកឪពុក Virgo មានភាពតឹងរ៉ឹងណាស់ប៉ុន្តែក្នុងពេលជាមួយគ្នាដែរគេក៏ចិត្តល្អ និងទន់ភ្លន់ចំពោះកូនស្មើៗគ្នា។ ដោយសារតែគេតែងព្រួយបារម្ភពីអនាគតរបស់កូនៗដូច្នេះហើយទើបគេមានទម្លាប់តឹងរ៉ឹងជាពិសេស។
៣. Libra (២៣ កញ្ញា - ២២តុលា)
មនុស្សប្រុសដែលស្ថិតក្នុងតារានិករ Libra មានដុងសិល្បៈពេញខ្លួនតែម្តង។ ហេតុនេះហើយទើបគេព្យាយាមបណ្តុះឱ្យកូនស្រឡាញ់វិស័យសិល្បៈដូចខ្លួនដែរ ដើម្បីជាការអភិវឌ្ឍនិងលើកកម្ពស់ការលូតលាស់របស់កូនៗ។
៤. Capricorn (២២ ធ្នូ - ១៩មករា)
លោកឪពុកប្រចាំតារានិករ Capricorn ជាមនុស្សដែលមានហេតុផលនិងបានកំណត់គោលដៅជីវិតសម្រាប់កូនៗរបស់គេយ៉ាងច្បាស់លាស់។ ក្រៅពីនេះថែមទាំងជាប៉ាប៉ាដែលចិត្តល្អទៀតផង។
៥. Aquarius (២០ មករា - ១៩ កុម្ភៈ)
មនុស្សប្រុសដែលកើតក្នុងតារានិករ Aquarius មានទំនោរបង្រៀនកូនៗឱ្យស្គាល់ពីរបៀបរស់នៅក្នុងជីវិតតាមធម្មជាតិ។ ហើយនេះគឺជារឿងដែលល្អបំផុតសម្រាប់កូនៗដែលគួរតែទទួលបាន។
ដូច្នេះប្រសិនបើនារីៗណាដែលកំពុងទាក់ទងជាមួយកម្លោះៗស្ថិតក្នុងចំណោមតារានិករទាំង៥ ខាងលើនេះ ហើយគិតថាចង់កសាងក្រុមគ្រួសារជាមួយគ្នាដឹងតែសើចបិទមាត់លែងជិតហើយ។ តែក៏មិនមែនមានន័យថាមនុស្សប្រុសក្នុងតារានិករផ្សេងៗមិនមែនជាឪពុកល្អនោះទេ ចុងក្រោយអ្វីគ្រប់យ៉ាងវាអាស្រ័យលើអត្តចរិតរបស់មនុស្សម្នាក់ៗដែរ។ វាគ្រាន់តែជាជំនឿផ្ទាល់ខ្លួនរបស់បុគ្គលនីមួយៗប៉ុណ្ណោះ សូមធ្វើការពិចារណាមុននឹងជឿ។