ដែលបង្កប់ដោយយុទ្ធសាស្រ្ដសង្គ្រាម និងទស្សនៈល្អៗ សម្រាប់លោកអ្នក ប្រើប្រាស់ មិនថាក្នុងសង្គម ក៏ដូចជា អាជីវកម្ម ខាងក្រោមយើងខ្ញុំលើកយកឃ្លាល្អ ដែលមានបាននិយាយដោយតួអង្គសំខាន់ ក្នុងសាច់រឿងនោះ ៖
ខុងមិញ - ទីប្រឹក្សារបស់លាវប៉ី៖
1. បើស្លាប់អាចដោះស្រាយបញ្ហាបាន មនុស្សខំរស់ដើម្បីអ្វី!
2.សន្សឹមៗ បើទោះបីមិនឆាប់ឈ្នះ ក៏មិនបរាជ័យដែរ។
ឆាវឆាវ - អ្នកគ្រប់គ្រងនគរអ៊ូយ៖
1. ខ្ញុំសុខចិត្តក្បត់មនុស្សក្នុងលោកតែមិនឲ្យមនុស្សក្នុងលោកក្បត់ខ្ញុំនោះទេ។
2. តាំងពីដើមមក ប្រើមនុស្ស ទុកចិត្តទើបប្រើបើសង្ស័យមិនប្រើ។
3. បរាជ័យមានអ្វីគួរឲ្យខ្លាចតែអ្វីដែលគួរឲ្យនោះ គឺចិត្តបរាជ័យ។
4. មានកូនទាហានដែលភ័យស្លន់ស្លោរ ទោះរាប់ម៉ឺននាក់គ៏ឥតបានការ
ចូវអ៊ី - មេទ័ពធំរបស់នគរតុងអ៊ូ៖
1.បើចង់ឈ្នះសត្រូវយកសត្រូវធ្វើជាគ្រូ
2. បើចង់សួរគេ ត្រូវដឹងចម្លើយរបស់គេមុនចាំសួរ!
3. ក្នុងទឹកល្អក់ ប្រាកដជាមានត្រីធំ
គួនអ៊ី - ប្អូនទី២របស់លីប៉ី៖
1. គុណធម៌ គឺសំខាន់ជាងជីវិតទៅទៀត
លូស៊ូ - ទីប្រឹក្សានគរតុងអ៊ូ ៖
1. សត្រូវស្រួលទប់ទល់ហើយមិត្តភក្តិក៏ស្រួលទប់ទល់ដែរ តែមនុស្សដែលជាមិត្តផង និងសត្រូវផង គឺពិបាកទប់ទល់ខ្លាំងណាស់
ស៊ឺម៉ាអ៊ី - ទីប្រឹក្សាឆាវឆាវ៖
1. ខ្ញុំដកដាវតែមួយលើកតែខ្ញុំសំលៀងវា១០ឆ្នាំហើយ
ស៊ុនឈាន - អ្នកគ្រប់គ្រងនគរតុងអ៊ូ៖
1. មានតែយើងខ្លាំងខ្លួនឯងទេ ទើបអ្នកដទៃព្រមជួយយើង៕