អរគុណដល់បច្ចេកវិទ្យាទំនើប និស្សិតអាចទទួលបានការរៀនពីក្នុងផ្ទះរបស់ពួកគេបានយ៉ាងងាយស្រួល។ខណៈពេលដែលការសិក្សាតាមអនឡាញត្រូវបានគេចាត់ទុកថាមិនមានគុណភាព ដូចការរៀនក្នុងសាលា ការរិះគន់នេះហាក់បីដូចជាត្រូវបានសាបសូន្យស្របពេលដែលភាពជឿនលឿនខាងបច្ចេកវិទ្យាបានក្លាយជាផ្នែកដ៏ធំ និងប្រសើរឡើងសម្រាប់ស្តង់ដារកម្មវិធីសិក្សាក៏ដូចជាស្ថិតក្នុងកាលៈទេសៈដ៏លំបាកនៃជំងឺកូវីដ១៩។ ប៉ុន្តែថាតើការសិក្សាតាមអនឡាញនេះពិតជាមានអត្ថប្រយោជន៍១០០%មែនទេ?
គុណសម្បត្តិនៃការរៀនតាមអនឡាញ
ការសិក្សាមានភាពបត់បែន
កាលវិភាគដែលអាចផ្លាស់ប្តូរបាន គឺជាអត្ថប្រយោជន៍មួយក្នុងចំណោមអត្ថប្រយោជន៍ចម្បងនៃការរៀនតាមអនឡាញ។ការអប់រំតាមអ៊ីនធឺណិត អនុញ្ញាតឱ្យបុគ្គលម្នាក់ៗសិក្សាតាមជំហាន និងតាមកាលវិភាគរបស់ពួកគេផ្ទាល់។ថ្នាក់រៀនបែបឌីជីថល អាចចូលមើលបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ នេះគឺជាផលប្រយោជន៍ដ៏សំខាន់សម្រាប់ការរៀនតាមអនឡាញនៅក្នុងពិភពលោកដែលពោរពេញទៅដោយភាពមមាញឹកជាច្រើន។កម្មវិធីសិក្សាតាមអនឡាញនេះមិនតម្រូវឱ្យសិស្សចាំបាច់ត្រូវតែចូលរៀនក្នុងថ្នាក់ដែលអាចរំខានដល់កាតព្វកិច្ចគ្រួសារនិងអាជីពឡើយ។
ការសិក្សាលក្ខណៈបុគ្គល
សិស្ស និស្សិតដែលទទួលយកការសិក្សាតាមអនឡាញអាចរៀនតាមរបៀបដែលអាចផ្តល់អត្ថប្រយោជន៍ដល់ពួកគេ។នៅពេលនិស្សិតកំពុងបំពេញការងារ ពួកគេមានឱកាសកាន់តែច្រើន ក្នុងការកែតម្រូវរបៀបដែលពួកគេសិក្សាដោយផ្អែកលើចំណង់ចំណូលចិត្ត និងការរៀនរបស់ពួកគេ។ ការរៀនសូត្រតាមអនឡាញអាចជួយឱ្យសិស្សទទួលយកចំណុចខ្លាំងរបស់ពួកគេនិងកាត់បន្ថយចំណុចខ្សោយរបស់ពួកគេបាន។
និស្សិតដែលពូកែអៀន មិនចាំបាច់ព្រួយបារម្ភអំពីការដាក់ទណ្ឌកម្មចំពោះការដែលមិននិយាយស្តីឡើយ។ថ្នាក់រៀនអនឡាញអាចជួយកាត់បន្ថយការបំភិតបំភ័យដែលបុគ្គលម្នាក់ៗអាចជួបប្រទះនៅពេលនិយាយស្ដីនៅក្នុងថ្នាក់។
ផ្ដល់ឱកាសសម្រាប់សិស្សគ្រប់វ័យ និងគ្រប់តម្រូវការ
ជាក់ស្តែងសិស្ស និស្សិតដែលមានកូន ឬឪពុកម្តាយចាស់ជរាក្នុងបន្ទុកនឹងមានការពិបាកក្នុងការចូលរៀននៅក្នុងថ្នាក់។ វគ្គសិក្សាតាមអ៊ីនធឺណិតផ្តល់ជូននូវជម្រើសដ៏អស្ចារ្យសម្រាប់អ្នកដែលមានកាតព្វកិច្ចបែបនេះ។លើសពីនេះ និស្សិតដែលមិនបានបញ្ចប់ថ្នាក់វិទ្យាល័យ អាចត្រឡប់ទៅសិក្សាម្ដងទៀតបាន សម្រាប់ការបណ្តុះបណ្តាលបន្ថែមពួកអាចមានអារម្មណ៍សុខស្រួលជាង សម្រាប់ការរៀនតាមអនឡាញ នេះបើធៀបនឹងការចូលរៀនជាមួយសិស្សក្មេងៗដែលពួកគេអាចនឹងមិនមានអារម្មណ៍ថាពួកគេអាចប្រាស្រ័យទាក់ទងគ្នាបានស្រួល។
គុណវិបត្តិនៃការរៀនតាមអនឡាញ
តម្រូវឱ្យមានវិន័យផ្ទាល់ខ្លួន
ការដឹងថាពេលណាត្រូវសិក្សា និងពេលវេលាប៉ុន្មានដែលអ្នកមានរវាងការងារសម្រាប់ថ្នាក់នីមួយៗនៅដើមឆមាសនីមួយៗគឺសំខាន់ណាស់។ការពិនិត្យមើលអ៊ីមែល សារសំខាន់ ការប្រកាសផ្សេងៗ ពីគ្រូក៏សំខាន់ផងដែរក្នុងករណីដែលមានការផ្លាស់ប្តូរកាលបរិច្ឆេទឬព័ត៌មានលម្អិតនៃកិច្ចការសាលា។ ការដែលមានប្រព័ន្ធជំនួយការល្អ គឺសំខាន់ដូចវិន័យរបស់អ្នកដែរ។នៅពេលដែលអ្នកមានទំនួលខុសត្រូវក្នុងគ្រួសារ ហើយអ្នកត្រូវការពេលពីរបីម៉ោងដើម្បីបំពេញការងារនៅសាលារៀនបើមាននរណាម្នាក់ជួយសម្រាលបន្ទុករបស់អ្នកគឺសំខាន់ណាស់សម្រាប់ជោគជ័យរបស់អ្នក។
កង្វះខាតនៃការបង្រៀនមួយទល់នឹងមួយ
និស្សិតដែលរៀនតាមអនឡាញមិនមានសកម្មភាពជាក់ស្ដែង ជាមួយមិត្តភ័ក្តិនិងសាស្រ្តាចារ្យដូចនៅមហាវិទ្យាល័យនោះទេ។ វាក៏ពិបាកផងដែរក្នុងការស្វែងរកមនុស្សមកសិក្សាជាមួយប្រសិនបើនិស្សិតមានសំណួរ គេត្រូវរង់ចាំការឆ្លើយតបពីគ្រូ អាចចំណាយពេលច្រើនថ្ងៃ។
ការសិក្សាតាមអនឡាញមិនមានគ្រប់មុខវិជ្ជាទាំងអស់ទេ
ការទទួលស្គាល់ជាផ្លូវការតាមអនឡាញមិនសុទ្ធតែត្រូវនឹងគោលដៅនៃសញ្ញាបត្ររបស់និស្សិតទេ។ការទទួលស្គាល់របស់សាលា និងជាពិសេសចំពោះវិន័យដែលអ្នក វាជាតម្រូវការរបស់សង្គមជាតិសម្រាប់អាជីពដែលអ្នកបានជ្រើសរើសដើម្បីធានាថាកម្មវិធីសិក្សារបស់សាលារៀន ត្រូវតាមគោលការណ៍ណែនាំថ្នាក់ជាតិ៕