គ្មានអ្វីប្លែកទេដែលការរួមភេទពិតជាសំខាន់សម្រាប់បុរស។ ភាគច្រើនបុរសនឹងសារភាពថា អ្វីដែលពួកគេចង់បានក្នុងអាពាហ៍ពិពាហ៍គឺសេចក្ដីសុខនៅលើគ្រែ ហើយការស្រាវជ្រាវបានបង្ហាញថាបុរសមានចំណង់ផ្លូវភេទខ្ពស់ជាងស្ត្រី។
ប៉ុន្តែទោះជាយ៉ាងណា បុរសជាច្រើនមានបំណងប្រាថ្នាផ្សេងទៀតក្រៅពីទំនាក់ទំនងផ្លូវភេទ ឬតម្រូវការផ្លូវចិត្ត។ គ្រាន់តែមនុស្សប្រុសជាច្រើនមិនមែនតែងតែសួរប្រពន្ធរបស់ពួកគេនូវអ្វីដែលពួកគេចង់បានទេ ហើយមនុស្សជាច្រើនមានគំនិត និងអារម្មណ៍ដែលពួកគេលាក់ទុកខ្លួនឯង។
ការស្រឡាញ់
ទោះបីជាការរួមភេទនៅតែមានសារសំខាន់សម្រាប់បុរសភាគច្រើនក៏ដោយ ក៏ភាគច្រើនបុរសៗចង់ទទួលបាននូវការស្រឡាញ់រាប់អានច្រើន។ ចូរសាកល្បងវិធីផ្សេងៗ ដើម្បីបង្ហាញថាអ្នកយកចិត្តទុកដាក់ចំពោះគាត់ដោយភាពកក់ក្តៅ។ រឿងសាមញ្ញៗដែលអ្នកអាចធ្វើបាន រួមមានការប្រាប់គាត់ថាអ្នកស្រឡាញ់គាត់ខ្លាំងប៉ុណ្ណា លើកទឹកចិត្តគាត់នៅពេលគាត់មានអារម្មណ៍ហ្មងសៅ ហើយប្រាប់គាត់ថាអ្នកសុំទោសនៅពេលមានបញ្ហា។
ជឿជាក់លើសមត្ថភាពរបស់គាត់
បុរសជាច្រើនគិតថាវាសំខាន់ណាស់សម្រាប់ពួកគេដើម្បីការពារ និងផ្គត់ផ្គង់ដល់អ្នកដែលពួកគេស្រឡាញ់។ សូមឱ្យប្តីរបស់អ្នកដឹងថា អ្នកជឿជាក់លើទេពកោសល្យ និងជំនាញរបស់គាត់ហើយគាំទ្រគាត់។ ការលើកទឹកចិត្តរបស់អ្នក គឺមានអត្ថន័យបំផុតសម្រាប់ស្វាមីរបស់អ្នក។ អ្វីដែលសំខាន់បំផុតដែលអ្នកអាចធ្វើបានគឺ ធ្វើឱ្យស្វាមីរបស់អ្នកមានអារម្មណ៍ដូចជាមនុស្សធំហើយមិនមែនក្មេងទេ។ ឧទាហរណ៍អ្នកឱ្យគាត់ទទួលខុសត្រូវលើទិសដៅសម្រាប់ការធ្វើដំណើរតាមផ្លូវរឿងតូចតាចបែបនេះបង្កើតឱ្យមានការជឿទុកចិត្តរវាងអ្នកទាំងពីរ ហើយផ្តល់ឱ្យគាត់នូវការទទួលខុសត្រូវ។
ការយោគយល់
បុរសតែងតែចង់ដឹងថាអ្នក "ទទួលយកបាន"បង្ហាញថាអារម្មណ៍យល់ព្រម គឺជាផ្នែកសំខាន់មួយនៃទំនាក់ទំនងល្អ។ ពួកគេច្រើនតែមានលក្ខណៈច្បាស់លាស់ហើយចូលចិត្តដោះស្រាយបញ្ហានេះន័យថា ឱ្យមានតុល្យភាពរវាងបុរស និងស្ត្រី។ វិធីមួយក្នុងចំណោមវិធីដែលអ្នកទាំងពីរអាចបង្ហាញថាអ្នកយល់ពីគ្នា គឺតាមរយៈការប្តេជ្ញាចិត្តនិយាយជាមួយគ្នារាល់ថ្ងៃ។ រៀបចំផែនការលំហាត់សន្ទនាប្រចាំថ្ងៃដែលអ្នកចំណាយពេល ២០ នាទីដើម្បីសួរសំណួរវិជ្ជមានទៅវិញទៅមក។
ការកោតសរសើរ និងទទួលស្គាល់
បុរសភាគច្រើនចូលចិត្តឱ្យគេយកចិត្តទុកដាក់ គឺដោយសរសើរស្វាមីរបស់អ្នកអោយបានញឹកញាប់។ តែកុំធ្វើវាអោយហួសប្រមាណ ត្រូវប្រាកដថាវាពិតប្រាកដហើយយូរៗម្តង។
ធ្វើរឿងសាមញ្ញដូចជា៖
- ថើបគាត់ហើយប្រាប់គាត់ថា អ្នកពិតជាកោតសរសើរគាត់ជាមនុស្សម្នាក់។
- សូមឱ្យប្តីរបស់អ្នកដឹងថា អ្នកពេញចិត្តក្នុងការបំពេញការងាររបស់គាត់។
- ប្រាប់ប្តីរបស់អ្នកថា តើគាត់មើលទៅល្អប៉ុណ្ណា។
- សូមអរគុណគាត់ចំពោះរបៀបដែលគាត់ថែរក្សាក្រុមគ្រួសារ។
ការទទួលយក
យើងទាំងអស់គ្នាចង់ឱ្យគេទទួលយកសំរាប់ខ្លួនយើង ហើយមិនចង់ឱ្យអ្នកដទៃព្យាយាមផ្លាស់ប្តូរយើងទេ។ បុរសតែងតែឈឺចាប់ និងខឹងនៅពេលប្រពន្ធព្យាយាមផ្លាស់ប្តូរពួកគេ។
អ្នកអាចបង្ហាញថាតើអ្នកព្រមទទួលយកប្តីរបស់អ្នក បែបណាសម្រាប់គាត់ ដែលគាត់មាននៅពេលនេះដោយ៖
- ប្ដេជ្ញាយល់ព្រមឯកភាពគ្នាក្នុងពេលឈ្លោះប្រកែកគ្នា។
- ព្រមទទួលយកដោយសុខចិត្ត ជាមួយនឹងការខុសគ្នាពីដៃគូរបស់យើង។
- ការរៀនពីរបៀបដែលយើងអាចទទួលយកខ្លួនឯង ដូច្នេះយើងអាចទទួលយកស្វាមីរបស់យើង។
- អនុញ្ញាតឱ្យរឿងផ្ទុយគ្នាចាកចេញទៅ ដូចជាសកម្មភាពផ្សេងគ្នា គំនិត ឬនយោបាយផ្សេងគ្នា។
- ទទួលយកគុណវិបត្តិរបស់គាត់ ហើយស្រឡាញ់គាត់ដោយគ្មានលក្ខខ័ណ្ឌ។
កាត់បន្ថយការវែកញែក
ប្រសិនបើស្វាមីអ្នកនឿយហត់ ទូទៅគាត់មិនសូវជជែកលេងជាមួយអ្នកសូមកុំបង្ខំគាត់។ ពេលខ្លះមនុស្សស្រីអាចជជែកលេងបានច្រើនក្នុងពេលនិយាយជាមួយស្វាមី។ អ្នកច្បាស់ជាមិនចង់បានទំនាក់ទំនងដែលមិននិយាយស្ដីនោះទេ ការប្រាស្រ័យទាក់ទងគឺសំខាន់ណាស់ ដូច្នេះនៅពេលដែលអ្នកពិតជាចង់ជជែកលេងនិងមានភាពស្និទ្ធស្នាល សូមស្វែងយល់ពីគាត់ដើម្បីដឹងថាតើគាត់មានបញ្ហាដែរឬទេ។ ប្រសិនបើគាត់រវល់ អ្នកប្រហែលជាត្រូវរៀបចំពេលវេលាខ្លះជាមួយគាត់ ដូច្នេះអ្នកទាំងពីរអាចត្រលប់មករកភាពដើមវិញ។
ការគោរព
ការបង្កើតអាពាហ៍ពិពាហ៍ដែលគួរឱ្យស្រឡាញ់ និងគួរឱ្យចងចាំចាប់ផ្តើមដោយការគោរព។ វិធីល្អបំផុតមួយដែលភរិយាអាចបង្ហាញស្វាមីរបស់នាងថា នាងស្រឡាញ់ និងគោរពគាត់គឺ ដោយស្តាប់គាត់យ៉ាងយកចិត្តទុកដាក់នៅពេលគាត់និយាយហើយមិនរំខាន។
អ្នកក៏អាចបង្ហាញការគោរពដោយ៖
· ជៀសវាងការផ្តល់យោបល់អវិជ្ជមានណាមួយអំពីគំនិតនិងយោបល់របស់គាត់។
· កំពុងពិចារណាលើផែនការ នាពេលខាងមុខរបស់គាត់។
· ត្រូមានភាពវិជ្ជមាន, ថ្លែងអំណរគុណ និងគិតដល់តម្រូវការនិងការចង់បានរបស់គាត់។
· មិនគួរប្រើ "ក្រសែភ្នែក ក្រឡេបក្រឡាប់" នៅពេលអ្នកមិនយល់ស្របជាមួយគាត់។
ពេលទំនេរ
ស្ទើរតែមនុស្សគ្រប់គ្នាមានបំណងប្រាថ្នាសម្រាប់ពេលវេលាស្ងប់ស្ងាត់ខ្លះៗតែម្នាក់ឯង ទោះជាមួយភ្លែតក៏ដោយ ដើម្បីធ្វើឱ្យមានកម្លាំងឡើងវិញសម្រាប់ខ្លួនឯង។ នៅពេលប្តីរបស់អ្នកត្រលប់មកពីធ្វើការវិញអ្នកអាចផ្តល់ឱ្យគាត់នូវចន្លោះនេះ ដោយអនុញ្ញាតឱ្យគាត់សម្រាកដោយគ្មានការសន្ទនា ឬសំណួរ។ នៅថ្ងៃសម្រាកគាត់ត្រូវគិតអំពីកាលវិភាគរបស់គាត់ ដោយមិនត្រូវមានគម្រោងច្រើនពេកទេ។ ប្រសិនបើអ្នកពិតជាចង់ធ្វើអ្វីមួយជាមួយប្តីរបស់អ្នកនៅចុងសប្តាហ៍សូមពិចារណាជ្រើសរើសមួយថ្ងៃនៅចុងសប្តាហ៍ ឬរៀបចំផែនការរៀងរាល់ចុងសប្តាហ៍។
ជឿទុកចិត្ត
ការជឿទុកចិត្តមានសារៈសំខាន់ណាស់ ចំពោះភាពជោគជ័យនៃទំនាក់ទំនងណាមួយ។ គូស្វាមីភរិយាកសាងទំនុកចិត្តលើទំនាក់ទំនងប្រកបដោយ សុខភាពល្អ ដោយភាពស្មោះត្រង់ជាមួយគ្នាការប្រាស្រ័យទាក់ទងគ្នាញឹកញាប់ និងរៀនពីរបៀបសមធម៌។ វាត្រូវការពេលវេលាដើម្បីបង្កើតការជឿទុកចិត្តប៉ុន្មានឆ្នាំមកនេះ អ្នកទាំងពីរនឹងរៀនរក្សាការសន្យា និងបង្ហាញថាអ្នកស្រឡាញ់ និងពេញចិត្តចំពោះគ្នាខ្លាំងណាស់។
ប្រសិនបើអ្នកមានការសង្ស័យអំពីប្តីរបស់អ្នក ហើយពិបាកជឿទុកចិត្តគាត់សូមស្វែងរកការប្រឹក្សា។ សូមកុំបង្ហាញសកម្មភាពសង្ស៏យ ភាពមិនស្មោះត្រង់ ឬលួចលាក់ធ្វើរឿងអ្វីមួយ។
ភាពជាដៃគូ
អ្នកអាចនិយាយបានថា ប្តីរបស់អ្នកមិនត្រឹមតែជាគូស្នេហ៍របស់អ្នកប៉ុណ្ណោះទេថែមទាំងជាមិត្តល្អរបស់អ្នកទៀតផង។ ការរក្សាមិត្តភាព និងគូកនពេញមួយឆ្នាំទាមទារឱ្យអ្នករកវិធីដើម្បីធ្វើឱ្យពេលវេលាមានគុណភាព និងដើម្បីនៅជាមួយគ្នាកសាងបទពិសោធថ្មីៗ។ រៀបការជាមួយមិត្តល្អបំផុតរបស់អ្នក ក៏មានន័យថាត្រូវចេះគិតពីរបៀបដែលអ្នកនិយាយរកគ្នាអនុវត្តការប្រើពាក្យសម្តីល្អៗ បង្ហាញការដឹងគុណរបស់អ្នកចំពោះគាត់ជារៀងរាល់ថ្ងៃ ហើយជ្រើសរើសមើលការលេងកីឡាក្នុងស្រុកដែលគាត់ចូលចិត្ត៕