១. ប្រទាលពស់ ឬប្រទាលអណ្ដាតខ្លា

រុក្ខជាតិប្រភេទនេះល្អនិងពេញនិយមបំផុតសម្រាប់ការដាំក្នុងផ្ទះ ព្រោះវាមានគុណប្រយោជន៍ក្នុងការបន្សុទ្ធខ្យល់ទាំងពេលថ្ងៃ និងពេលយប់។ ក្រៅពីនេះ ការស្រាវជ្រាវដែលប្រកាសដោយអង្គការ NASA បានរកឃើញថាប្រទាលនេះមានសមត្ថភាពបឺតស្រូបជាតិពេលដល់ទៅជាង១០៧ប្រភេទជាពិសេសក្នុងការបំពុលខ្យល់ និងបរិយាកាស។
២. ដើមដូងរាសី

ដើមដូងនេះក្រៅពីជួយបង្កើនសម្រស់ក្នុងបន្ទប់ឬក្នុងផ្ទះហើយនោះ វាក៏ជារុក្ខជាតិដែលពូកែបំផុតក្នុងការបឺតស្រូបជាតិពុលពីក្នុងខ្យល់ផងដែរជាពិសេសផ្សែងបារី ម្រែងភ្លើង និងជាតិហ្គាសដែលបញ្ចេញដោយសម្ភារៈក្នុងផ្ទះផ្សេងៗផងដែរដែលអាចបង្កជំងឺមហារីកដល់មនុស្សបាននោះ។
៣. កន្ទុយក្រពើ

រុក្ខជាតិដ៏ពេញនិយមនេះអាចជួយបន្សុទ្ធខ្យល់បានយ៉ាងល្អដោយអាចបឺតស្រូបសារធាតុបង់ហ្សែន សារធាតុ formaldehyde ដែលមានក្នុងផ្សែងបារី និងឧស្ម័នកាបូនិក។ ការដាំប្រទាលកន្ទុយក្រពើជួយឱ្យអ្នកនៅក្នុងផ្ទះស្រួលដកដង្ហើមហើយធាងរបស់វាអាចយកមកជួយផ្សះរបួស និងការពារការរលាកដែលបង្កឡើងដោយសត្វល្អិតទិច ឬខាំបានទៀតផង។
៤. ផ្កាស្រកាកែវ

ក្លិនក្រអូបរបស់ផ្កានេះនឹងជួយឱ្យអារម្មណ៍របស់ម្ចាស់ផ្ទះស្រស់ស្រាយនិងស្រទន់គេងលក់ស្រួល។ រុក្ខជាតិនេះមានសមត្ថភាពមួយទៀតគឺស្រូបជាតិសំណើមពីក្នុងខ្យល់ដែលបង្កើតបានជាបរិយាកាសដ៏សុខដុមនិងមានភាពស្ងួត។ បន្ថែមពីនេះ ផ្កាស្រកាកែវមានគុណប្រយោជន៍ច្រើនចំពោះសុខភាព។ អ្នកអាចប្រើស្លឹកស្រស់ ឬស្លឹកស្ងួតរបស់ផ្កានេះ ឬប្រេងដែលចម្រាញ់ពីស្លឹករបស់វាដើម្បីដាំទឹកឆ្ពុងជំនួយដល់ការដកដង្ហើមដំណើរការរបស់សួត និងចរន្តខ្យល់ក្នុងផ្ទះ៕