រាជធានីភ្នំពេញ៖ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យលេខ នស/រកត/០២២២/១០៨ ចុះថ្ងៃទី ៧កុម្ភៈ ឆ្នាំ ២០២២ បានត្រាស់បង្គាប់តែងតាំង ឯកឧត្តម ម៉ឹង មករា ជាអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឯកឧត្តមបណ្ឌិត ម៉ឹង មករា គឺជាសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារជនបង្គោល ចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម។
សូមជម្រាបជូនដែរថា ឯកឧត្តមបណ្ឌិត ម៉ឹង មករា ក៏ជាឧត្តមសេនីយ៍ត្រី ស្ថិតក្នុងក្របខណ្ឌនាយទាហាននៃកងយោធពលខេមរភូមិន្ទ អត្តលេខ០១១០៩១ និងធ្លាប់ត្រូវបានតែងតាំងជា នាយសេនាធិការរងបញ្ជាការដ្ឋានកងទ័ពជើងគោក តាមអនុក្រឹត្យលេខ៩៣៦ អនក្រ.តត ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨។