ភ្នំពេញ៖ នៅក្នុងដំណាក់នៃការរីករាលដាលជាសកលនៃជំងឺមហារីកកូវីដ ១៩ ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជានៅតែមានសកម្មភាពទិញលក់ជាធម្មតា ប៉ុន្តែមានតែតម្រូវការនៅក្នុងស្រុកប៉ុណ្ណោះ។
លោក ច្រឹក សុខ នីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានប្រាប់ឱ្យដឹងថា សកម្មភាពទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសនាពេលបច្ចុប្បន្ននេះ នៅតែមានសកម្មភាពជាប្រក្រតី ដោយសារមានតម្រូវការនៅក្នុងស្រុក។
លោកបន្តថា មិនថា ប្រទេសកម្ពុជា ឬ នៅក្នុងពិភពលោកនោះទេ គឺទទួលរងនូវផលប៉ះពាល់ពីជំងឺកូវីដ ១៩ ដែលធ្វើឱ្យវិស័យជាច្រើនក៏ដូចជាវិស័យអចលទ្រព្យទទួលរងនូវផលប៉ះពាល់ ព្រោះសកម្មភាពនៃការទិញពីជននៅក្រៅប្រទេសមិនមាន ។
លោកបន្តថា ប៉ុន្តែសម្រាប់ទីផ្សារមួយនេះ នៅតែស្ថិតនៅក្នុងភាពស្រពិចស្រពិល ព្រោះពិភពលោក មិនទាន់អាចរកឃើញនូវថ្នាំព្យាបាលបាននៅឡើយ បើទោះបីប្រទេសមួយចំនួនប្រកាសពីរកឃើញថ្នាំវ៉ាក់សំាង ដែលការនេះ ទាមទាក្នុងរយៈពេលយូបន្ថែមទៀត ទើបវិស័យមួយនេះ មានស្ថានភាពដូចដើម ។
លោកស្រី អាន សុធិតា នាយិកាក្រុមហ៊ុន CBRE Cambodia បានអោយដឹងដែរថា នៅក្នុងបរិបទនេះ ស្ទើតែគ្រប់វិស័យទទួលរងនូវផលប៉ះពាល់មិនថា ប្រទេសកម្ពុជានិងនៅលើពិភពលោក ប៉ុន្តែសម្រាប់វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាវិញ មានតែវិនិយោគនៅក្នុងស្រុកប៉ុណ្ណោះ។
លោកស្រីបន្តថា សកម្មភាពវិនិយោគ និងការទិញលក់នៅតែមាន ប៉ុន្តែស្ថិតនៅក្នុងហំទឹកប្រាក់ក្រោមមួយលានដុល្លារអាមេរិក ដែលភាគច្រើនគឺជាអតិថិជន និងជនបរទេសដែលនៅក្នុងប្រទេសកម្ពុជា ។
លោកស្រីបន្ថែមថា ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា មានស្ថានភាពដូចដើមវិញលុះត្រាណតែមានវ៉ាក់សុំាការពាពីជំងឺកូវីដ ១៩ និងមានលំហូចូលជនបរទេស ចូលមកក្នុងប្រទេស ទើមធ្វើឱ្យមានសកម្មសេដ្ឋកិច្ចដើរឡើងវិញ។
វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា បានទទួលរងនូវផលប៉ះពាល់ផ្ទួន ៗ ចាប់តាំងពីចុងឆ្នាំ ២០១៩ រហូតដល់បច្ចុប្បន្ននេះ ប៉ុន្តែ អ្នកជំនាញនៅតែមានសុទិដ្ឋិនិយមខ្ពស់ចំពោះទីផ្សារមួយនេះនៅតែមានសមានសកម្មភាពដោយមានការគាំទ្រពីរាជរដ្ឋាភិបាល ប្រជាពលរដ្ឋ និងអ្នកអភិវឌ្ឍន៍នៅក្នុងស្រុក៕