ច្បាប់សំណង់៖ អ្នកម៉ៅការសាងសង់ ត្រូវមានការធានារ៉ាប់ផ្នែកភារៈទទួលខុសត្រូវការដ្ឋាន ចំពោះការងារសាងសង់ ឬរុះរើដែលជាកម្មវត្ថុនៃកិច្ចសន្យាម៉ៅការសាងសង់ ដើម្បីផ្ដល់សំណងដល់ការខូចខាត ការបាត់បង់ទ្រព្យសម្បត្តិ ការមានរបួស ការមានពិការភាព ឬការបាត់បង់ជីវិត ដែលបង្កឡើងដោយការងារនោះដល់អ្នកដែលប្រតិបត្តិការងារ និងគតិយជន។
យោងតាមមាត្រា៧៣ នៃច្បាប់ស្តីពីសំណង់បញ្ជាក់ថា អាជ្ញាធរមានសមត្ថកិច្ចត្រូវធានាថា អ្នកម៉ៅការសាងសង់បានចុះកិច្ចសន្យាធានារ៉ាប់រងជាមួយក្រុមហ៊ុន ធានរ៉ប់ងណាមួយរួចហើយមុននឹងអនុញ្ញាតបើកការដ្ឋាន។
មាត្រា៧៣ ចែងថា ក្នុងករណីអ្នកម៉ៅការសាងសង់ចុះកិច្ចសន្យាម៉ៅការសាងសង់ បន្តកាតព្វកិច្ចចុះកិច្ចសន្យាធានា រ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន គឺជាបន្ទុករបស់អ្នកម៉ៅការសាងសង់នោះ។ ការធានារ៉ាប់រងភារៈ ទទួលខុសត្រូវការដ្ឋានត្រូវគ្របដណ្តប់លើប្រតិបត្តិការការងាររបស់អ្នកម៉ៅការសាងសង់បន្តទាំងអស់។
មាត្រានេះបន្តថា ក្នុងករណីម្ចាស់សំណង់ចុះកិច្ចសន្យាម៉ៅការសាងសង់ជាមួយអ្នកម៉ៅការសាងសង់ច្រើន សម្រាប់ប្រតិបត្តិការការងារសាងសង់សំណងតែមួយ អ្នកម៉ៅការសាងសង់ទាំងអស់ត្រូវចុះ កិច្ចសន្យាធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋានរៀងៗខ្លួន។
ចំពោះមាត្រា៧៤ ចែងថា ក្នុងករណីប្រតិបត្តិការការងារសាងសង់របស់គម្រោងអភិវឌ្ឍអចលនវត្ថុ អ្នកអភិវឌ្ឍអចលនវត្ថុ ត្រូវចុះកិច្ចសន្យាធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន ជាមួយក្រុមហ៊ុនធានារ៉ាប់រងដោយផ្ទាល់។ មានត្រា៧៥បន្ថែមថា ប្រភេទ និងទំហំសំណង់ដែលតម្រូវឱ្យមានការធានារ៉ាប់រងចំពោះការងារសាងសង់ត្រូវកំណត់ដោយអនុក្រឹត្យមួយទៀត៕