ស្របពេលទីផ្សារអចលនទ្រព្យ កំពុងតែមានកំដៅ ធ្វើឲ្យប្រជាជន ចាប់ផ្ដើម ចូលខ្លួនប្រឡូកក្នុងវិស័យនេះ ដោយសង្ឃឹមថាវានឹងផ្ដល់ប្រាក់ចំនេញច្រើន ក្នុងរយៈពេលខ្លី។

ដី ផ្ទះល្វែងឬខុនដូគឺមានសក្កានុពល រៀងៗខ្លួន និងទៅតាមទំនោរទីផ្សារ ហើយក៏មាន ហានិភ័យទន្ទឹមគ្នានោះដែរ។ ការវិនិយោគបែបនេះ គឺអ្នកអាចរកផលចំនេញបាន ៣ប្រភេទជាទូទៅ ១.ទិញហើយលក់វិញក្នុងតម្លៃខ្ពស់ជាងមុន (បើតម្រូវការទីផ្សារល្អ) ២.ទិញសម្រាប់ជួល ៣.ទិញសម្រាប់អភិវឌ្ឍន៍ ដើម្បីបង្កើនតម្លៃបន្ថែម (ការសង់ជាបុរី រីសត ឬធ្វើចំការ)​។

ការវិនិយោគ ដោយទិញដី

ការវិនិយោគលើដី មិនអាចផ្ដល់នូវលំហូរសាច់ប្រាក់ភ្លាមៗនោះទេ លើកលែងក្នុងទីប្រជុំជន។ អ្នកត្រូវរងចាំ ការឡើងតម្លៃ ឬមានតម្រូវការខ្លាំង ទើបអាចលក់យកចំនេញបាន។ 

ការវិនិយោគលើដី តូចឬធំ គួរមើលពីសក្ដានុពលតំបន់ជុំវិញ (ផ្លូវសាលារៀន ចំនួនប្រជាជន) ឬស្ថិតក្នុង គម្រោងផែនការមេ តាមការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។ដូច្នេះ តម្រូវឲ្យអ្នកវិនិយោគ មានលំហូរសាច់ប្រាក់ទប់ទល់ នឹងការចំណាយប្រចាំខែហើយបើអ្នក អាចប្រើកម្ចីពីធនាគារ ក្នុងចំណែកណាមួយនៃដី គឺនឹងផ្ដល់ប្រយោជន៍ច្រើនជាងមុន។

វិនិយោគលើការទិញផ្ទះ

ការវិនិយោគ លើការទិញផ្ទះ (ល្វែងឬខុនដូ) អាចឲ្យលោកអ្នកនូវផលចំណេញតាមរយៈ ការឡើងថ្លៃផ្ទះ ឬការដាក់ជួលវិញ (មិនសម្រាប់រស់នៅខ្លួនឯង) ដែលផ្ដល់ជាលំហូរសាច់ប្រាក់ ប្រចាំខែមកវិញ។

បើអ្នករំពឹងថាទិញសម្រាប់ជួល នោះតំបន់ពាណិជ្ជកម្ម(Shop House) មានតម្រូវការច្រើន និងមានឳកាស ផ្ដល់ចំណេញខ្ពស់ផងដែរ។ឯខុនដូវិញ ភាគច្រើនផ្តោតសម្រាប់ការជួល និងលក់ឲ្យជនបរទេស ដែលជាចំណែកទីផ្សារធំ។ បើអ្នកចង់វិនិយោគលើខុនដូរ ទីតាំងនៅក្បែរតំបន់ពាណិជ្ជកម្ម ដោយរំពឹងលើទីផ្សារ ជនបរទេសដែលមករកស៊ីឬធ្វើការ នោះនឹងឆាប់ផ្ដល់ផលចំណេញ។

ជាអ្នកវិនិយោគ គេនឹងទិញផ្ទះឬខុនដូ សម្រាប់ដាក់ជួលក្នុងរយៈពេលមួយ ដូច្នេះ មិនត្រឹមតែបានថ្លៃជួលប៉ុណ្ណោះទេ តម្លៃផ្ទះក៏អាចឡើងតាមរយៈពេលនោះផងដែរ។

*រាល់ការប្រើឥណទានសូមប្រាកដថា លោកអ្នកមានចំណូលប្រចាំខែគ្រប់គ្រាន់ ដើម្បីទប់ទល់ការប្រាក់ធនាគារ ក្នុងរយៈពេលយូរនោះនឹងមានឳកាសចំណេញច្រើន ជាពិសេសការវិនិយោគលើដី៕

តើលោកអ្នកមានអ្វីចូលរួមបន្ថែម? សូមទំនាក់ទំនងមកយើងខ្ញុំ