ពីមួយថ្ងៃទៅមួយថ្ងៃ មានការងារមួយចំនួន ដែលត្រូវការវត្តមានរបស់អ្នកជាចាំបាច់ ការងារខ្លះ មកដល់ក្នុងពេលដំណាលគ្នា មានការងារដែលបន្ទាន់ការងារប្រចាំថ្ងៃ ដែលពិតជាធ្វើអោយភ្លេចគិតពីការបែងចែកពេលវេលា សម្រាប់ខ្លូន ឯង ដូចជាការដំណើរកម្សាន្ដការជួបជុំគ្រួសារ មិត្តភក្កិជាដើម។ សួរថា តើត្រូវធ្វើដូចម្ដេចដើម្បីឱ្យមានភាពប្រសើរជាងមុនដោយពុំប៉ះពាល់ដល់ការងារ ឬមានការផ្លាស់ប្ដូរអ្វីធំដុំក្នុងការងារ និងក្នុងជីវិតប្រចាំថ្ងៃ?
សូមព្យាយាមធ្វើ រឿងទាំង ៥ខាងក្រោមនេះ ដើម្បីជួយឱ្យអ្នកមានអារម្មណ៍ថា ពេលវេលាសម្រាប់ការងារ និងជីវិត កាន់តែមានតុល្យភាព:
១. សម្រាកធ្វើការ នៅពេលល្ងាច
បច្ចេកវិទ្យាបានធ្វើឱ្យមានភាពងាយស្រួល មិនថាយើងនៅកន្លែងណានៅផ្ទះ នៅហាងកាហ្វេ ឬកំពុងធ្វើដំណើរ ក៏អាចធ្វើការបានដែរ។បន្ទាប់ពីអាហារពេលល្ងាច អ្នកអាចសាកល្បងមិនផ្ដោតលើការងាររយៈពេល ពីរបីយប់ តើអ្នកនឹងឃើញមានអ្វីកើតឡើង? យកពេលវេលាបន្ទាប់ពីការងារ ដើម្បីសម្រាក និងផ្តោតសំខាន់លើជីវិតរបស់អ្នក។អ្នកនឹងដឹងថា តើមានអ្វីខ្លះ ដែលពិតជាបន្ទាន់ខ្លាំង ដែលត្រូវតែធ្វើការ ថែមម៉ោង?ការងារនៅការិយាល័យ ដែលមិនប្រញ៉ាប់ ទោះជាអ្នកធ្វើវានៅថ្ងៃបន្ទាប់ ក៏មិនមានអ្វីផ្លាស់ប្ដូរដែរ។
២.មិនចាំបាច់នៅក្នុងការិយាល័យគ្រប់ពេល
ទោះបីជាអ្នកមិនទៅការិយាល័យ ឬមិនអង្គុយមុខកុំព្យូទ័រមិនមែនមានន័យថា អ្នកផ្តាច់ខ្លួនចេញពីការងារ ហើយមកផ្តោតលើទិដ្ឋភាពផ្សេងទៀតនៃជីវិតវិញទេ។ពិតជាពិបាកបន្តិច ដែលតម្រូវអោយអ្នកឃ្លាតឆ្ងាយពីការិយាល័យ តែដើម្បីឱ្យជីវិតរបស់យើងមានភាពងាយស្រួលអ្នកអាចប្រើឧបករណ៍ផ្ទាល់ខ្លួន បញ្ចូលជាមួយនឹងកន្លែងការងាររបស់យើង ដូចជា កម្មវិធីអ៊ីមែលអ្នកអាចបើកលើទូរស័ព្ទក៏បាន បើកក្នុង កុំព្យូទ័រក៏បាន។ទង្វើនៃការពិនិត្យមើលអ៊ីម៉ែល ជាញឹកញាប់ មិនយូរទេអ្នកនឹងញៀន ដោយគ្រប់ពេលនឹងត្រូវចូលពិនិត្យមើលបន្តិចទោះបីគ្មានការងារអ្វី សំខាន់ក៏ដោយ។
អ្នកអាចប្រាប់បុគ្គលិក អ្នកគ្រប់គ្រង ឬមិត្តរួមការងារក្នុងការទំនាក់ទំនងអ្នក បើអ្នកមិននៅក្នុងការិយាល័យ គឺទំនាក់ទំនងតាមទូរស័ព្ទឬតាមអ្វីមួយផ្សេងទៀត។ នៅពេលដែលអ្នកព្យាយាមទាក់ទងនរណាម្នាក់ តាមរយៈអ៊ីម៉ែល ឬសារប៉ុន្ដែមិនមានការឆ្លើយតប នោះអ្នកនឹង ទូរស័ព្ទទៅរកគេ បើការងារបន្ទាប់។បើទាក់ទងមិនបាន គឺមានតែចាំរហូតដល់ថ្ងៃធ្វើការបន្ទាប់។
អ្នកអាចសាកកំណត់ពេល ១៥នាទី នៅពេលល្ងាច ឬនៅពេលព្រឹកព្រលឹមដើម្បីពិនិត្យមើលអ៊ីម៉ែល និងការងារមួយចំនួនក្នុងការិយាល័យ។ បន្ទាប់ពីប៉ុន្មានសប្តាហ៍, អ្នកប្រហែលជានឹងរកឃើញថាវាមិនចាំបាច់ដែលត្រូវពិនិត្យអ៊ីមែលស្ទើតែគ្រប់ពេល។
៣.ធ្វើចុងសប្តាហ៍ អោយដូចជាវិស្សមកាល
ថ្ងៃចុងសប្តាហ៍ គឺជាពេលរបស់អ្នកដើម្បីសម្រាកបង្កើនថាមពល បំបាត់ភាពតានតឹងពីក្នុងសម្ពាធការងារ។ កុំខ្ជះខ្ជាយពេលទាំងនេះ អោយសោះ អ្នកអាចកំណត់ពេលវេលា សម្រាប់ខ្លួនអ្នកដូចជាម៉ោង ៥ ល្ងាច ថ្ងៃសុក្រ ត្រូវតែសម្រាក់ពីការងារ និងរីករាយចុងសប្តាហ៍តែអ្នកត្រូវវិលមករកទម្លាក់ការងារវិញនៅយប់ថ្ងៃអាទិត្យដែរឬទេ? នេះជាទម្លាប់ដែលមានការពេញនិយម តែវាមិនចាំបាច់ដែលគ្រប់ពេល ត្រូវតែធ្វើបែបនេះទេអ្នកត្រូវ រីករាយជាមួយល្ងាចថ្ងៃអាទិត្យរបស់អ្នក ហើយត្រឡប់ទៅធ្វើការវិញនៅព្រឹកថ្ងៃចន្ទដោយភាពស្រស់ស្រាយ។
៤.បង្កើតពេលសម្រាប់ខ្លួនឯង
មានមនុស្សជាច្រើនគិតថា ការលះបង់ពេលវេលាផ្ទាល់ខ្លួនក្នុងពេលល្ងាច ឬចុងសប្តាហ៍ សម្រាប់ការងារ គឺជាការចាំបាច់ និងជាអ្វីដែលពួកគេត្រូវតែធ្វើដើម្បីក្រុមហ៊ុនក្នុងពេលដែលរវល់ជាប់គ្នា ពីបីសប្តាហ៍ លើគម្រោងធំណាមួយ តែអ្នកក៏ត្រូវរៀបគម្រោងឈប់សម្រាកសងវិញមួយថ្ងៃឬពីរថ្ងៃដែរ ។
ប្រើពេលវេលានោះដើម្បីបន្ថូរចិត្តខ្លួនឯង វាជាទំនួលខុសត្រូវលើខ្លួនឯងវាជាការសម្រាកនិងសន្សំកម្លាំងឡើងវិញប៉ុណ្ណោះ។ អង្គភាពមួយនឹងទទួលយកអ្វីដែលអ្នកបានផ្តល់ឱ្យដូច្នេះមិនចាំបាច់ផ្តល់ឱ្យនូវអ្វីគ្រប់យ៉ាង ដោយមិនយកត្រឡប់មកវិញនោះដែរ នេះនិយាយពីពេលវេលាដែល អ្នកលះបង់សម្រាប់ក្រុមហ៊ុន និងការយកពេលវេលាសម្រាកពីក្រុមហ៊ុនវិញ សម្រាប់ខ្លួនឯង។
៥.ប្រើបច្ចេកវិទ្យាដើម្បីបង្កើនផលិតភាព... មិនមែនប្រើជាប់រហូត
បច្ចេកវិទ្យាបានផ្លាស់ប្តូរវិធីដែលយើងធ្វើការតែត្រូវប្រើវានៅក្នុងវិធី ដែលមានប្រសិទ្ធិភាពបំផុត។ នេះមានន័យថា ពិចារណាជាថ្មីនូវគោលបំណងនៃការប្រើឧបករណ៍ទាំងនេះ។ជាការពិត អ្នកអាចធ្វើការពីគ្រប់ទីកន្លែង ទោះពេលអ្នកកំពុងធ្វើដំណើរក្ដី ម្យ៉ាងអ្នកអាចគេចរកតំបន់ដែលស្ងប់ស្ងាត់ជាងក្នុងការិយាល័យ មានការរំខានតិចតួចពីបរិស្ថានជុំវិញ ដើម្បីធ្វើឯកសារឬនៅពេលដែលអ្នកត្រូវបញ្ចប់អ្វីមួយ ដែលអ្នកមិនអាចបញ្ចប់ ពេលដែលអ្នកបានចាកចេញពីការិយាល័យ។
ការប្រើប្រាស់បច្ចេកវិទ្យាទំនើប អោយមានប្រយោជន៍ដើម្បីបង្កើនប្រសិទ្ធិភាពនៃជីវិតគឺមានសារៈសំខាន់ ជាពិសេសគឺមិនគួរប្រើវា ពេលដែលអ្នកកំពុងផ្តោតទៅលើអ្វីមួយនោះទេ។
រឿងទាំងប្រាំខាងលើ ពិតជាងាយស្រួលក្នុងការអនុវត្តនិងមិនតម្រូវឱ្យមានការផ្លាស់ប្តូរខ្លាំងក្នុងការងារឬក្នុងជីវិតឡើយ ម្យ៉ាងការយក ទម្លាក់នេះមកដាក់ក្នុងជីវិត នឹងអាចមានប្រសិទ្ធិភាពលើសពីការរំពឹងទុក។អ្នកអាចនឹងអនុវត្តការងារបានល្អប្រសើរជាងមុន រក្សាបានតុល្យភាពជីវិតនិងការងារ តែអ្នកក៏ត្រូវប្រាកដថាការចំណាយពេលវេលាសម្រាប់ខ្លួនឯងជារៀងរាល់ថ្ងៃនិងសម្រាប់ការងារ គឺត្រូវតែមានផលិតភាពការងារកើនឡើងនិងមានផ្លែផ្កាល្អ ចាំធ្វើ៕