សៀមរាប៖  ភ្ញៀវទេសចរបរទេសចំនួនសរុប ៣៣,២០៥នាក់ បានចូលទស្សនាអង្គរ បានផ្ដល់ជាចំណូលនៃការលក់សំបុត្រ សរុបចំនួន១,៣៥២,៦១៥ដុល្លារអាមេរិក គិតត្រឹម ៤ខែនៃឆ្នាំ​២០២២នេះ។ នេះបើតាមរបាយការណ៍ពី គ្រឹះស្ថានអង្គរ។

ចំពោះតែខែមេសា ឆ្នាំ២០២២ គ្រឹះស្ថានអង្គរ អាចរកចំណូលបាន ៥៣៧,០៤០ដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន១៣,៣៦៥នាក់។