ខេត្តព្រះសីហនុ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងនាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះថា ក្នុងពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៩-១១ ខែធ្នូនេះ មានភ្ញៀវទេសចរនិងប្រជាពលរដ្ឋចូលរួមដើរលេងកម្សាន្តសរុបជាង៧០ម៉ឺននាក់ ខណៈអាជ្ញាធរខេត្តនៅបន្តការរៀបចំបុណ្យ បង្កការសប្បាយជូនប្រជាជន១ថ្ងៃ ឬ២ថ្ងៃទៀត។
ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងថា នៅថ្ងៃទី៣ ដែលត្រូវនឹងថ្ងៃទី១១ ខែធ្នូ គឺមានប្រជាពលរដ្ឋនិងភ្ញៀវទេសចរចូលរួមកម្សាន្តជាង៣០ម៉ឺននាក់ ខណៈនៅថ្ងៃទី១ និងទី២ មានចំនួនសរុបជាង៤០ម៉ឺននាក់។ លោកថា «ក្នុងពេល៣ថ្ងៃនៃពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុនេះ មានភ្ញៀវសរុបប្រមាណជាង៧០ម៉ឺននាក់ ក្នុងនោះភ្ញៀវជាតិ៧០៨,០០០នាក់ និងភ្ញៀវបរទេស៤,០០០នាក់៕