រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ( CDC) និងរដ្ឋាភិបាលអាមេរិក តាមរយៈ USAID បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៦២លានដុល្លារ ដល់កម្ពុជា ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរួម នៃភាគីទាំំងពីរកាលពីថ្ងៃ២៥ មេសា។
ការចុះហត្ថលេខា ផ្ដល់ហិរញ្ញប្បទានឥតសំណងនេះ ស្ថិតក្នុងគម្រោងសម្រាប់ឆ្នាំទី១ នៃកិច្ចព្រមពៀងស្ដីពីកិច្ចសហការអភិវឌ្ឍន៍ (DOAG) ដែលអាមេរិកនឹងផ្ដល់ហិរញ្ញប្បទានដល់កម្ពុជា សម្រាប់រយៈពេល៥ឆ្នាំ ក្នុងទឹកប្រាក់ប្រមាណជា ៣៣៨លានដុល្លារអាមេរិក ដើម្បីជម្រុញសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងចីរភាព។
ហិរញ្ញប្បទាន៦២លានដុល្លារ ក្នុងនោះមាន ៤១,៦លានដុល្លារ សម្រាប់វិស័យសុខាភិបាល និងអប់រំ ដោយឡែក ២០,៥លានដុល្លារ សម្រាប់វិស័យកសិកម្មនិងបរិស្ថាន៕