មនុស្សជាច្រើនបានងាកទៅរកការទិញទំនិញតាមអនឡាញ ក្នុងអំឡុងពេលមានការរាតត្បាតពីជំងឺកូវីដ-១៩។ ការរកឃើញថ្មីពី The Very Group បង្ហាញថា យើងបានកុម្ម៉ង់ទំនិញផ្សេងៗគ្នានិងប្រើកម្មវិធីតាមទូរស័ព្ទកាន់តែខ្លាំងជាងមុន។
ក្រុមហ៊ុនខាងលើ ដែលលក់អ្វីៗគ្រប់យ៉ាងតាមរយៈ Very.co.uk និង Littlewoods.com បានបកស្រាយលើវិធី ៥ យ៉ាង ដែលមានការផ្លាស់ប្តូរទម្លាប់នៃការទិញទំនិញតាមអនឡាញរបស់មនុស្ស ស្របពេលកំពុងមានជំងឺរាតត្បាត និងការបង្ខាំងមិនឱ្យចេញទៅខាងក្រៅក្នុងស្ថានភាពពេលនេះ។
១. មនុស្សទិញអីវ៉ាន់ច្រើន ក្នុងម៉ោងដែលពួកគេនៅកន្លែងធ្វើការ
យើងបានស្រាវជ្រាវឃើញថា នៅចន្លោះម៉ោង ៩ ព្រឹកដល់ម៉ោង៣រសៀលបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមានការបញ្ជាទិញអីវ៉ាន់តិចជាងមុន បន្ទាប់ពីម៉ោង៥ល្ងាច។ អ្នកបញ្ជាទិញនឹងចំណាយពេលវេលាក្នុងស្វែងរកទំនិញតាមអនឡាញក្នុងម៉ោងធ្វើការក្នុងអំឡុងពេលនៃការបង្ខាំងឱ្យនៅតែក្នុងផ្ទះ មិនឱ្យមនុស្សចេញដើរហើរខាងក្រៅ។
២. មានការបញ្ជាទិញច្រើន ពេលជិតដល់ចុងសប្តាហ៍ ហើយតិចតួចនៅថ្ងៃច័ន្ទ
នៅថ្ងៃច័ន្ទ និងថ្ងៃអង្គារ ជាធម្មតាមនុស្សផ្តោតលើតារាងការងារ ដែលត្រូវធ្វើរួមទាំងរបស់ដែលយើងត្រូវការដើម្បីទិញតាមអនឡាញ។ បន្ទាប់មកនៅចុងសប្តាហ៍ ពួកគេចាប់អារម្មណ៍នឹងការកម្សាន្តហើយចំណាយពេលវេលាទិញអីវ៉ាន់តាមអនឡាញតិចតួចបំផុត។ ក្នុងអំឡុងពេលនៃការបង្ខាំងខ្លួននៅក្នុងផ្ទះនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ គឺជាថ្ងៃនៃការបញ្ជាទិញ។ ថ្ងៃព្រហស្បតិ៍បានក្លាយជាថ្ងៃ ដែលមនុស្សភាគច្រើនចូលចិត្តរួមគ្នាសម្រាប់ការទិញទំនិញ តាមអនឡាញហើយថ្ងៃសុក្រឃើញថា មានការកើនឡើងយ៉ាងខ្លាំងនៃ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
៣. យើងប្រើស្មាតហ្វូនកាន់តែច្រើន ទោះបីជានៅផ្ទះក៏ដោយ
មនស្សបានងាកមកប្រើ Laptop និងTablet កាន់តែច្រើនដើម្បីទិញទំនិញតាមអនឡាញ ក្នុងអំឡុងពេលនេះ ដែលនេះជាការចំណាយពេលវេលានៅផ្ទះច្រើនជាងពេលណាណា។ ៨១% នៃការបញ្ជាទិញបានមកពីទូរស័ព្ទដៃ មានការកើនឡើង ៦ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ការលូតលាស់នេះត្រូវបានសន្មតថា ជាការបញ្ជាទិញដោយប្រើកម្មវិធី (app)។
៤. យើងផ្តល់អាទិភាពដល់ការធ្វើ DIY (ធ្វើដោយខ្លួនឯងនៅផ្ទះ) និងការកម្សាន្តជាមួយក្នេងៗ
របស់របរដែលយើងបានទិញ គឺដើម្បីកម្សាន្តក្នុងគ្រួសារ និងកែលំអផ្ទះរបស់យើងក្នុងអំឡុងពេលនៃការបង្ខាំង ផ្ទុយទៅវិញការលក់ម៉ូតសម្លៀកបំពាក់បានធ្លាក់ចុះ ដោយយើងភាគច្រើនស្នាក់នៅតែផ្ទះ។ ការលក់កើនឡើង រួមមានផលិតផលហ្គេម DIY និងសម្ភារៈសួនច្បារ។
៥. អ្នកបញ្ជាទិញចង់បានរបស់របរ មកដល់មុខទ្វាររបស់ពួកគេមិនមែន click-and-collect ទៀតទេ
ដោយមានកំណើននៃស្នាក់នៅផ្ទះកាន់តែច្រើន ក្នុងពេលមានជំងឺកូវីដ-១៩ ការចុចទិញ ហើយទៅយកអីវ៉ាន់ដោយខ្លួនឯងលែងក្លាយជាការពេញនិយមទៀតហើយ។ click-and-collect ឬការចុចទិញហើយទៅយកអីវ៉ាន់ខ្លួនឯងបានកើនឡើងត្រឹមតែ ២០ភាគរយនៃការបញ្ជាទិញរបស់ The Very Group ខណៈការដឹកជញ្ជូនដល់ផ្ទះមានចំនួន៨០ ភាគរយ។ ក្នុងអំឡុងពេលដូចគ្នានេះ កាលពីឆ្នាំមុនសមាមាត្រគឺ ៣៣ ភាគរយនៃការចុចនិងប្រមូលនិង៦៧ ភាគរយនៃការបញ្ជូនទៅផ្ទះ៕