អន្តរជាតិ៖ ប្រទេសវៀតណាម បាននាំចេញត្រីធូណា ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ មានតម្លៃ 553 លានដុល្លារអាមេរិក គឺមានការកើនឡើង 56 ភាគរយ ធៀបនឹងឆ្នាំ២០២១។ នេះបើយោងតាមទិន្នន័យពី សមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម។
ការនាំចេញទៅសហរដ្ឋអាមេរិក បានកើនឡើងទ្វេដងដោយសារតម្រូវការខ្ពស់ ជាពិសេសត្រីធូណាកំប៉ុង។ ការនាំចេញទៅកាន់សមាជិកនៃប្រទេស CPTPP ក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ ជាពិសេសទៅកាន់ប្រទេសកាណាដា (កើនឡើង 68 ភាគរយ) ជប៉ុន (កើនឡើង 26 ភាគរយ) និងម៉ិកស៊ិក (កើនឡើង 30 ភាគរយ) ៕