ទ្រព្យសម្បត្ដិគឺជាជម្រើសមួយ ដែលយើងទាំងអស់គ្នាត្រូវតែធ្វើឱ្យបាន។ លោក Bill Gates បាននិយាយថា: «វាមិនមែនជាកំហុសរបស់អ្នក ប្រសិនបើអ្នកកើតជាអ្នកក្រ ប៉ុន្តែវាជាកំហុសរបស់អ្នក ប្រសិនបើអ្នកស្លាប់ជាអ្នកក្រ»។

គ្មាន​ហេតុផល​ដែល​អ្នក​គួរ​តែ​រស់​នៅ​ក្នុង​ភាព​ក្រីក្រនោះ​ទេ​។ទ្រព្យ​សម្បត្តិ​កំពុង​រង់ចាំ​អ្នក ​ប៉ុន្តែ​អ្នក​ត្រូវ​តែ​កែប្រែចិត្តរបស់អ្នក ​ប្រសិនបើ​អ្នក​ចង់មាន​។

​ខាងក្រោមនេះ ជាភាព​ខុស​គ្នាទាំង១០យ៉ាង ​នៃ​គំនិត​និង​សកម្មភាព​រវាង"មាន​" និង "អ្នក​ក្រ​»​។

១. អ្នកក្រ​ ច្រើន​មាន​មន្ទិល​សង្ស័យ។ ​អ្នក​មាន ​ច្រើនមានការទុក​ចិត្ដ

អ្នកក្រតែងគិត​ថា ​មនុស្ស​គ្រប់​គ្នា​ទុច្ចរិត​ចង់​បាន​លុយ​របស់ខ្លួន ​ហើយ​ថា​ គ្រប់គ្នា​គឺ​នៅ​ទីនោះ​ដើម្បី​ទទួល​បានអ្វីមួយ​។

អ្នក​មាន​ ​ជឿ​ទុក​ចិត្ត​លើ​អ្នកដែលពួកគេជួប(ដោយ​សម​ហេតុផល​) និង​ផ្ដល់​ឱ្យ​អ្នក​ដទៃ​ទៀត​នូវឱកាស​ដើម្បី​ក្លាយ​​​ខ្លួនជាអ្នកមានដូចរូបគេ​។

២. អ្នកក្រ​រក​កំហុស។ អ្នក​មាន ​រកភាព​ជោគជ័យ

អ្នកក្រតែងឃើញ​បញ្ហា​ ជា​ជាង​ដំណោះស្រាយ​​។ពួក​គេ​​ស្តី​បន្ទោស​បរិស្ថាន​ កាលៈទេសៈ​ ការងារ​ អាកាសធាតុ ​រដ្ឋាភិបាល​ ហើយរក​លេសជាច្រើនដែលធ្វើឲ្យគេ​មិន​អាច​ទទួល​បាន​ជោគជ័យ​។

អ្នកមានដឹង​ថា ​អ្វី​គ្រប់​យ៉ាង​ កើត​ ឡើងដោយមានហេតុផល​។ ជា​ជាង​ឱ្យ​មាន​ជីវិត ​កើត​មាន​ឡើង តាមវាសនា ​ពួក​គេធ្វើ​សកម្មភាព​ដោយ​ផ្ទាល់​ និង​ធ្វើ​ឱ្យ​មាន​រឿង​ធំ​កើត​ឡើង​។ទុក​​លេសដោយឡែក ​និង​លុប​បំបាត់​បញ្ជី​ឈ្មោះ​ ការ​ស្តី​បន្ទោស​ ​ ព្រោះ​ពួក​គេ​ត្រូវ​ធ្វើ​អ្វី​ដែល​ត្រូវ​ធ្វើ​។

៣. អ្នកក្រចូលចិត្តស្មាន។ អ្នក​មាន ​សួរ​សំណួរ

នៅ​ពេល​ដែល​វា​ការ​ពិត​, ជា​ញឹកញាប់​អ្នកក្រធ្វើ​ការ​ស្មាន​។ប្រសិន​បើ​ពួក​គេ​ចង់​ជួប​តារា​ល្បី ​ពួក នឹង​និយាយ​ថា "ពួក​គេ​ប្រហែល​ជា ​មិន​មាន​ពេល​និយាយ​ជាមួយ​ខ្ញុំ​»​។ជំនួស​ឱ្យ​ការ​ពិនិត្យ​មើល​ហេតុការណ៍​ពិត ​ឬ​សួរ​សំណួរ​ ពួកគេ​មិន​ដែល​ធ្វើ​ឱ្យ​ការ​ប៉ុន​ប៉ង​ឲ្យក្លាយជា​ការ​ពិត​នៅ​ពេល​ដែល​ត្រូវ ​ទទួល​បាន​អ្វី​ដែល​ពួក​គេ​ចង់​បាន​។

អ្នក​មាន​ច្រើន​​បាន​សួរ​សំណួរ​ថា​: "តើ​មាន​អ្វី​ប្រសិនបើ​?​" ឧទាហរណ៍​ "​ប្រសិន​បើ​ខ្ញុំ​សរសេរ​អ៊ីមែល​ទៅ​ប្រធានាធិបតី​និង​តើគាត់​នឹង​ឆ្លើយទេ​?​" អំណាច​នេះ​គឺ​នៅ​ក្នុង​ដៃ​របស់​​អ្នក​ដែល​សួរ​សំណួរ​ត្រូវ។

៤. អ្នកក្រ​និយាយ​ថា "ពួក​គេ​​" និង "អ្នកទាំងនោះ​" ។ អ្នក​មាន​និយាយ​ថា "យើង​"

នៅ​ក្នុង​ហាង​លក់​គ្រឿងទេស​ ស្រ្ដីអ្នកលក់និយាយថា «​​គេ​មិន​មានអ្នក​គិតលុយ​ទេ។ ខ្ញុំ​មិន​ដឹង​ថា ​តើ​មាន​អ្វី​ខុស​ ​»​។ ជាក់​ស្តែ​ង​ស្ត្រី​ម្នាក់​នេះ ​មិន​បាន​ទទួល​យក​ភាព​ជា​ម្ចាស់​ការ ​ទទួល​ខុស​ត្រូវ​ណា​មួយ​ឡើយតែនាងមិនចង់​​ចំណាយ​ប្រាក់​ ដើម្បីជួលមនុស្សឲ្យធ្វើការងារនោះ ជំនួសនាង​។

នៅ​ភោជនីយដ្ឋាន​មួយ អ្នកផ្ដល់សេវានិយាយថា "យើង​រីករាយ​​ក្នុង​ការ​ចម្អិន​សាច់ ឲ្យមានរស់ជាតិពិសេស​»​។ មោទនភាព ​និង​ភាព​ជា​ម្ចាស់​របស់​គាត់​ធ្វើឲ្យភ្ញៀវចង់ផ្ដល់ប្រាក់លើកទឹកចិត្ត​។

៥. អ្នកក្រ​ រកតែអ្វីដែលថោក​បំផុត។ អ្នក​មាន​ចង់​បាន​អ្វីដែល​ល្អ​បំផុត

ខ្ញុំ​ធ្លាប់​បាន​ដើរ​ផ្សារ​ជាមួយ​មិត្ត​ភក្តិ ដែលចង់ទិញតែរបស់ថោកៗ​​។ពួកគេតែងរកទីតាំងដែល លក់លាងឃ្លាំង និងមានការចុះតម្លៃទាប ទោះបីជាគេមិនទាន់ត្រូវការរបស់ទាំងនោះក៏ដោយ​។ តម្លៃថោកមែនតែគេមិនដែលបានយកវាមកប្រើប្រាស់អស់ទេ។

អ្នក​មាន ចូលចិត្តស្វែងរកអ្វីដែលមាន​គុណភាព​។ គេ​មិន​កំរិតខ្លួន​គេពីតម្លៃ តែគេត្រូវការសេវាដែលល្អ​។ អ្នក​មាន​ ចង់​បាន​ការ​ផ្តល់​សេវា ដែលអាចរៀបចំរបស់​គ្មានប្រយោជន៍​និង​មិនអាច​ប្រើ​បានឲ្យស្រឡះពីមុខគេ​។

៦. អ្នកក្រ​ ​គិត​ប្រាក់​សំខាន់​ជាង​ពេល​វេលា។ អ្នក​មាន​ដឹង​ថា ​ពេលវេលា​​សំខាន់​ជាង​លុយ

មនុស្ស​រាប់​លាន​នាក់​នៅ​ទូទាំង​ពិភពលោក ​បាន​ជួញ​ដូរ​ពេលវេលាសម្រាប់ប្រាក់។ អ្នកអាចរកប្រាក់ ១០០ដុល្លារបានទៀត​ ប៉ុន្តែ​អ្នក​មិន​អាចរកពេល ១០ម៉ោង​បានម្ដងទៀតទេ​។ទោះ​ជា​យ៉ាង​ណា​មនុស្ស​ភាគច្រើន​ ធ្វើ​ពាណិជ្ជកម្ម​ពេល​វេលា​ សម្រាប់​ប្រាក់ ​និង​មិន​បាន​ដឹង​ពី​សក្តា​នុ​ពល​ពិតរបស់ពេលវេលាព្រោះតែប្រាក់។​

អ្នក​មាន​ មិនដែលដូរពេល​វេលា ជាមួយ​លុយ​។ការងារ​របស់​ពួក​គេ​ច្រើនតែ ​ផ្តោ​ត​លើ​ការ​ធ្វើ​អ្វី​ដែល​ពួក​គេ​ស្រឡាញ់​ និង​ជួយ​ដល់​អ្នក​ដទៃ​ជំនួស​ឱ្យ​ ការដែលគ្រាន់តែប្រើ​ពេលវេលា សម្រាប់ចាំបើក​ប្រាក់​តិច​តួច​។

៧. អ្នកក្រ​ ចង់ប្រកួត​ប្រជែង។ អ្នក​មាន ​ចង់បង្កើត

អ្នកក្រចូលចិត្តធ្វើ​ត្រាប់តាមអ្នកដទៃ ដោយពុំប្រើគំនិតរបស់ខ្លួនឯងពិចារណារកអ្វី​ ដែលល្អ និងផ្ទុយពីគេនោះទេ ដោយការមាន​ជំនឿ​ថា ​ការ​ធ្វើ​អ្វី​ដែល​អ្នក​ដទៃ​កំពុង​ធ្វើ​គឺ​ជា​រឿង​ល្អ​បំផុត ​ដែល​ពួក​គេ​អាច​ធ្វើ​បាន​សម្រាប់​ខ្លួន​ឯង​។

អ្នកមានតែងមានគំនិត ចង់បង្កើតអ្វីដែលថ្មី ល្អនិងមានប្រយោជន៍សម្រាប់អ្នកប្រើប្រាស់។

៨. អ្នកក្រ តែង​ត្អូញត្អែរ ​ថ្កោល​ទោស​និង​ការ​រិះ​គន់។ អ្នកមាន មានការសរសើរនិងពេញចិត្ត

អ្នកក្រភាគ​ច្រើន ​រៀន​ពី​របៀប​ធ្វើ​ជា​អ្នកក្រ​ពី​អ្នក​ជំនាន់មុន​។ ​គ្រួសារ​របស់គេ ​បាននាំពួកគេឲ្យ​ជឿ​ថា ​អ្វី​គ្រប់​យ៉ាង​គឺ"ខុស​" មិនមែន ត្រឹមត្រូវ​។ ប្រសិន​បើ​អ្នក​កំពុង​ឮ ​ធ្លាប់​មាន​នរណា​ម្នាក់​បាន​សួរ​ថា​«​តើ​មាន​អ្វី​ខុស​? " អ្នក​នឹង​ដឹង​ពី អ្វី​ដែល​ខ្ញុំ​ចង់និយាយ​។

អ្នក​មាន​ដឹង​ថា ​ពួក​គេ​មាន​សិទ្ធិ​ទូលាយ។ដោយ​សារ​តែ​ការ​យល់​ដឹង ការធ្វើអំណោយ​ទាន ​ការផ្ដល់សេចក្ដី​ស្រឡាញ់​ និង​តាមកា​លៈ​ទេ​សៈ​ជាក់ស្ដែងអ្នកមាន​អាច​បង្កើតបានច្រើនរឿងជាច្រើនពីវា។

៩. អ្នកក្រ ​ស្វែង​រក​ដំបូន្មានពីអ្នកជុំវិញដែលគ្មានជំនាញ។ អ្នក​មាន​ ស្វែង​រក​ដំបូន្មាន​ពីអ្នក​ជំនាញ

អ្នកក្រជា​ញឹកញាប់​ស្តាប់​នូវ​មតិ​​អ្នក​ដទៃ ​តាមអ្នក​ស្គាល់គ្នា​និងទទួល​យក​មតិ​ទាំងនោះ ជា​ការ​ពិត ដែលមិនព្រមពិចាររណា រកចម្លើយដែលត្រឹមត្រូវសម្រាប់ខ្លួនដោយខ្លួន​ឯង​។

អ្នកមាន ប្រសិន​បើ​ពួក​គេ ​មិន​អាច​រក​ឃើញ​អ្វី​មួយគេនឹង​ស្វែង​រក​ដំបូន្មានពី​អ្នក​ជំនាញ​។ ជា​ធម្មតា​ពួក​គេ​ត្រូវចំណាយប្រាក់​សម្រាប់​ការ​ផ្តល់​ដំបូន្មាន​នេះ​និង​ត្រូវ​បាន​ផ្តល់​គំនិត​ទូលំ​ទូលាយ​ សម្រាប់ជា​ជម្រើស​។

១០. អ្នកក្រ​មាន​ទូរទស្សន៍​ធំ។ អ្នក​មាន​ មាន​បណ្ណាល័យ​ធំ

អ្នកក្រ តែងចំណាយ​ពេល​វេលាជា​ច្រើនទៅលើទស្សនីយ៍ភាពដែលគេមិនអាចគ្រប់គ្រងបាន​។ ពេល​ទំនេរដែលគេមាន មិនបានយកមកគិតនោះទេ ក្រៅពីចំណាយលើការកម្សាន្ត​"។

អ្នកមាន ប្រើពេលវេលាដែលទំនេរ ធ្វើអ្វីដែលផ្ដល់​ផល​ប្រយោជន៍​ដល់ខ្លួនឯង​​យល់​អំពី​ខ្លួនឯង ​អ្នកដទៃ​និង​ពិភព​លោក​ដែល​ពួក​គេ​រស់នៅ​ តាមរយៈការសិក្សា។

ដើម្បី​ទទួល​បាន​នូវ​ទស្សនៈ​វិស័យ​មួយ ​ដែល​ជា​ការ​ពិត​អំពី​របៀប​ដើម្បី​ក្លាយ​​​ជា​អ្នក​មាន​ អ្នក​ត្រូវ​តែ​សិក្សា​ពីអ្នក​មាន​។ ​នោះ អ្នកនឹង​ក្លាយ​​​ជា​អ្វី​ដែល​អ្នក​សិក្សា​។ប្រសិន​បើ​អ្នក​កំពុង​ហ៊ុំ​ព័ទ្ធ ដោយ​មនុស្ស​ដែល​មិន​ទាន់​មាន​ ត្រូវធ្វើអ្វីដែលផ្ទុយ​ពី​អ្វីដែលពួកគេ​បាន​ធ្វើ​។គ្រប់គ្រាន់​ហើយ​មិន​យូរ​មិន​ឆាប់​ អ្នក​នឹង​អាច​ឈាន​ទៅ​ដល់​ក្តី​សុ​បិ​ន្ត​ផ្នែកសេរីភាពហិរញ្ញវត្ថុ៕