ក្រៅពីមានចំនេះជំនាញ និងបទពិសោធន៍ខ្លះហើយ តើមានអ្វីដែលចាំបាច់ទៀតសម្រាប់ការប្រកបអាជីពជាអ្នកធ្វើការក្រៅម៉ោងឬអ្នកប្រឹក្សាឯករាជ្យ? ប្រាកដណាស់ អ្នកអាចនឹងមិននឹកដល់នោះ គឺគ្មានអ្វីក្រៅពីការធ្វើឲ្យគេស្គាល់អ្នក ដែលនេះគឺ ការធ្វើទីផ្សារដោយខ្លួនឯង។

អ្នកត្រូការកសាងកេរ្តិ៍ឈ្មោះ តាមរយៈការផ្សាយពីសេវាកម្មនៅតាមការជួបជុំផ្សេងៗ ហាងផ្សេងៗ និងតាមរយៈការបោះពុម្ពផ្សាយ ពីមតិយោបល់របស់អតិថិជនចាស់ និងសាច់រឿងជោគជ័យដែលអ្នកធ្លាប់បានធ្វើ។ រឿងទាំងនេះ ក៏ជាផ្លូវមួយដែល អាចឲ្យអ្នកគិតកម្រៃសេវាខ្ពស់ជាងមុនផងដែរ។

ក្នុងនាមជាអ្នកពិគ្រោះយោបល់ឬធ្វើការក្រៅម៉ោង អ្នកនឹងមានជំរើសជាច្រើន ក្នុងការធ្វើទីផ្សារដោយខ្លួនឯង ដូចដែលមានរៀបរាប់ខាងក្រោមខ្លះ៖

  • ត្រូវមានបណ្តាញទំនាក់ទំនងល្អជាមួយអ្នកឯករាជ្យក្នុងអាជីពដូចគ្នា និងស្វែងរកអតិថិជនដែលមានសក្តានុពល នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម
  • វិធីដែលគេនិយមប្រើគឺReferralក្នុងន័យសាមញ្ញថា ស្នើឲ្យអតិថិជនចាស់និងមិត្តភក្តិរបស់អ្នក ណែនាំអតិថិជនថ្មីមកឲ្យដោយមានកម្រៃជើងសារជាដើម
  • ផ្សព្វផ្សាយពាណិជ្ជកម្មតាមបណ្ដាញសង្គមហ្វេសប៊ុក និងផ្សេងៗទៀត ឬអាចបង្កើតជាវិបសាយក៏បាន
  • ការថ្លែងក្នុងកម្មវិធីដែលអាចមានអតិថិជនគោលដៅចូលរួម
  • ច្រោះរកទីកន្លែងដែលអតិថិជនដ៏មានសក្តានុពលរបស់អ្នកច្រើននៅ
  • ផ្សព្វផ្សាយតាមកន្លែងឬក្រុមធុរកិច្ច ដែលអាចមានអតិថិជនដែលអ្នកត្រូវការ

ទាំងនេះជាយុទ្ធសាស្រ្ដទូទៅបំផុត ដែលច្រើនតែត្រូវបានប្រើនិងទទួលបានជោគជ័យមកវិញ៕

រូបភាពពី Flexjob