ខ្លី៖ ឆ្នាំ២០២២នេះ ជាឆ្នាំដំបូងដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបោះផ្សាយបណ្ណបំណុលរដ្ឋសរុប ៣០០លានដុល្លារ ដើម្បីជាការសាកល្បងស្រូបទាញយកប្រភពទុនក្នុងស្រុកសម្រាប់ប្រើប្រាស់ក្នុងការអភិវឌ្ឍន៍ជាតិ។ ប៉ុន្ដែឆ្លងកាត់នីតិវិធីបោះផ្សាយ៤លើកកន្លងមកនេះជាលទ្ធផល គឺមិនដូចទៅនឹងការរំពឹងទុកនោះទេ ពោលគឺមកទល់ពេលនេះមានបណ្ណបំណុលរដ្ឋប្រមាណ១០លានដុល្លារប៉ុណ្ណោះ ដែលត្រូវបានទិញ។