ក្នុងស្ថានភាពកូវីដ១៩ Zoom (កម្មវិធី វីដេអូ ខនហ្វឺរិន) បែរជាទទួលបានការពេញនិយមកាន់តែខ្លាំង ដែលគេយល់ថាជោគជ័យត្រឹមតែ១យប់។ តែ Zoom បានបង្កើតឡើងជាង ៩ឆ្នាំមកហើយដោយលោក Eric Yuan ដែលប្រមូលទុនដំបូងបាន ៣លានដុល្លារ នៅឆ្នំ២០១១ និងដាក់កម្មវិធីឲ្យប្រើនៅឆ្នាំ ២០១៣ និងទទួលបានទុនជាបន្តបន្ទាប់រហូតដល់ក្នុងឆ្នាំ ២០១៩ បានចូលក្នុងផ្សារហ៊ុនដែលមានតម្លៃដល់ទៅ ៩ពាន់លានដុល្លារខណៈមានដៃគូយក្ស ដូចជា Microsoft Team, Google ជាដើម។
Zoom ខុសពីកម្មវិធីវីដេអូដទៃទៀត ដោយយុទ្ធសាស្រ្ដដំបូងបំផុតគឺផ្ដោតលើវីដេអូជាសំខាន់។ ដោយផ្ដល់នូវការប្រើដោយមិនគិតថ្លៃផងដែរ Zoom មានចំនុចពិសេសៗច្រើន លើសពីកម្មវិធីផ្សេង ងាយស្រួលប្រើ នេះហើយជាដំណោះស្រាយដែលអ្នកប្រើប្រាស់ចង់បានជាងគេ។
ងាកមកក្រោយបន្តិច ស្ថាបនិក Zoom លោក Yuan ជាអតីតបុគ្គលិករបស់ក្រុមហ៊ុន WebEx ដែលមានកម្មវិធីស្រដៀងគ្នានេះជាមួយ Cisco ។ គាត់ជាអ្នកជួបពិភាក្សាជាមួយអតិថិជន និងរកពីបញ្ហាដែលកើតមាន ហើយបានស្នើឲ្យក្រុមហ៊ុន WebEx កែតម្រូវកម្មវិធីតែពុំមានជាដំណោះស្រាយ។
ក្រោយចាកចេញពីក្រុមហ៊ុន WebEx លោកបានមកបង្កើតក្រុមហ៊ុនថ្មី គឺ Zoom ជាដំណោះស្រាយដ៏ល្អលើបញ្ហាដែលគាត់បានជួបកន្លងមក ខណៈនោះ Zoom មិនល្អដូចដែលអ្នកបានឃើញសព្វថ្ងៃនោះទេតែបានព្យាយាមកែតម្រូវរហូតមក។
ភាពជោគជ័យរបស់ Zoom នេះ អ្នកឲ្យអ្នកបានរៀនពី ផលិតផលដែលអ្នកមាន ត្រូវតែស៊ីជាមួយបញ្ហាដែលប្រឈម។
នេះជាអ្វីដែលម្ចាស់ក្រុមហ៊ុនបានជួបដោយផ្ទាល់ក្នុង WebEx ហើយក៏មានអតិថិជនជាច្រើនដែលជួបបញ្ហាស្រដៀងគ្នានេះដែលធ្វើឲ្យគាត់អាចយកដំណោះស្រាយមកប្រើដោយជោគជ័យ ក្នុង Zoom។
Zoom បានផ្ដោតសំខាន់តែលើ វីដេអូ ដែលជាចំនុចខ្សោយរបស់ក្រុមហ៊ុនផ្សេងៗទៀតដែលជាគូប្រកួតប្រជែង។
មិនថាក្នុងប្រភេទអាជីវកម្មអ្វីនោះទេ ដែលអ្នកឈានជើងចូលបើអ្នកជាដំណោះស្រាយ លើបញ្ហាដែលអតិថិជនជួបប្រទះ ហើយអាចដណ្ដើមយកសោរគន្លឹះនេះ ក្នុងការឈានមុខលើដៃគូប្រកួតប្រជែងនោះ ជោគជ័យដ៏ធំនឹងដើរមករកអ្នក៕