នៅពេលដែលការផ្លាស់ប្តូរមកដល់ យើងទាំងអស់គ្នាចាប់ផ្ដើមមានប្រតិកម្ម។មានមួយចិននិយាយថា "នៅពេលដែលខ្យល់នៃការផ្លាស់ប្ដូរបក់មក មានអ្នកខ្លះសង់ជញ្ជាំងនិងអ្នកខ្លះទៀតសង់ម៉ាស៊ីនដើរដោយកំលាំងខ្យល់។ "
ឥឡូវនេះ វាមិនមែនជាការងាយស្រួលនោះទេ ប៉ុន្តែវាមានជំហានជាច្រើនដែលអ្នកអាចទទួលយកបានប្រសិនបើអ្នកពិតជាត្រៀមខ្លួនជាស្រេច សម្រាប់ការផ្លាស់ប្តូរ:
១. កំណត់នូវអ្វីដែលអ្នកត្រូវផ្លាស់ប្តូរ
ប្រសិនបើអ្នកពិតជាត្រៀមខ្លួនរួចជាស្រេច សម្រាប់ការផ្លាស់ប្ដូរសូមកុំរករោគសញ្ញាវា អ្នកត្រូវជីកអោយបានជ្រៅ ដើម្បីរកមូលហេតុពិតប្រាកដ ហើយចាប់ផ្ដើមផ្លាស់ប្តូរវា។
លោកជែកគីចាន់ និយាយថា៖ "កុំឱ្យកាលៈទេសៈគ្រប់គ្រងអ្នក អ្នកត្រូវផ្លាស់ប្តូរកាលៈទេសៈ។"
២. កំណត់នូវអ្វីដែលអ្នកត្រូវធ្វើ ដើម្បីផ្លាស់ប្តូរ
រឿងតែមួយគត់ ដែលយើងអាចត្រួតពិនិត្យបាន គឺលើខ្លួនយើងសកម្មភាពរបស់យើង និងប្រតិកម្មរបស់យើង។ ប្រភេទនៃសកម្មភាព ដែលយកមកប្រើក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីផ្លាស់ប្តូរអ្វីមួយ ត្រូវតែទាក់ទងនឹងខ្លួនយើង។
ផ្តោតកិច្ចខិតខំប្រឹងប្រែងផ្លាស់ប្តូរលើខ្លួនអ្នកនិងត្រូវធ្វើអោយបានល្អបំផុត តាមដែលអ្នកអាចធ្វើបាន ។
លោក Seth Godin និយាយថា៖ "ខ្ញុំគិតថា លទ្ធផលច្រើនបំផុតក្នុងកំឡុងពេលនៃការផ្លាស់ប្ដូរគឺលើខ្លួនអ្នកផ្ទាល់ មិនមែនលើអ្នកផ្សេងនោះទេ។"
៣. កំណត់នូវអ្វី ដែលអ្នកនឹងធ្វើ បន្ទាប់ពីអ្នកបានផ្លាស់ប្តូរ
អ្នកជាមនុស្សថ្មី ជីវិតរបស់អ្នកមានភាពល្អប្រសើរជាងមុនអ្នកមើលឃើញអ្វីមួយកាន់តែច្បាស់ និងមានទស្សនវិស័យវិជ្ជមាន។ឥឡូវអ្នកបានផ្លាស់ប្តូរហើយ តើគួរធ្វើអ្វីបន្ទាប់មកទៀត?
ការផ្លាស់ប្តូរមិនត្រឹមធ្វើតែខ្លួនឯងនោះទេ។ទាញយកអ្វីដែលអ្នកបានរៀន និងអ្វីដែលអ្នកអាចធ្វើ ហើយជួយអ្នកផ្សេង ដោយប្រើទេពកោសល្យថ្មីរបស់អ្នក។
លោក Peter Drucker និយាយថា៖ "សហគ្រិនតែងតែស្វែងរកការផ្លាស់ប្តូរ ឆ្លើយតបទៅនឹងការផ្លាស់ប្ដូរនោះហើយប្រែក្លាយវាអោយទៅជាឱកាស ។ "