បច្ចេកវិទ្យា៖ ក្រុមហ៊ុនសាំសុងរបស់ប្រទេសកូរ៉េ គ្រោងនឹងពង្រីករោងចក្រនៅខេត្តបាកនិញភាគខាងជើង នៅឆ្នាំនេះដើម្បីបង្កើនសមត្ថភាពផលិតគ្រឿងទូរស័ព្ទដែលអាចបត់បាន(Foldable Device)។

ក្រុមហ៊ុននេះ នឹងចាប់ផ្តើមគម្រោងពង្រីករោងចក្រនៅឆមាសទីពីរនៃឆ្នាំនេះ ដោយកំណត់ទិសដៅប្រតិបត្តិការពេញលេញនៅចុងឆ្នាំ ២០២១ ឬដើមឆ្នាំក្រោយនៅចុងក្រោយនេះ បើយោងតាមសារព័ត៌មាន The Korea Economic Daily ។

នេះគឺដើម្បីបង្កើនសមត្ថភាពផលិតប្រចាំឆ្នាំរបស់ក្រុមហ៊ុន Samsung ដល់ ៤៧ភាគរយពីចំនួន ១៧លានគ្រឿងដល់ ២៥លានគ្រឿង។ អ្នកជំនាញនិយាយថា នៅពេលដែលក្រុមហ៊ុន SAMSUNG បញ្ចប់ការពង្រីករោងចក្រ ក្រុមហ៊ុននេះនឹងអាចផលិតបាននូវម៉ូដែល Galaxy Z Fold ចំនួន ១០ លានគ្រឿងនិងម៉ូដែល Z Flip ចំនួន ១៥ លានគ្រឿងក្នុងមួយឆ្នាំ។

ការសម្រេចចិត្តរបស់ SAMSUNG ក្នុងការបង្កើនសមត្ថភាព ដោយសារតម្រូវការទីផ្សារកើនឡើង។ ម៉ូឌែលដែលអាចបត់បានជំនាន់ទី៣ បានកត់ត្រាការបញ្ជាទិញទុកមុនចំនួន ៩២០,០០០ នៅកូរ៉េខាងត្បូងពោល។

ក្រុមហ៊ុន សាំងសុង ដែលជាវិនិយោគិនបរទេសធំជាងគេនៅវៀតណាម មានរោងចក្រចំនួន៦ ហើយកំពុងសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ថ្មីនៅទីក្រុងហាណូយ ដែលនឹងបើកដំណើរការនៅឆ្នាំក្រោយ។ វិស្វករវៀតណាម ប្រហែល ៣.០០០ នាក់កំពុងធ្វើការនៅក្នុងរោងចក្រនោះ។

ក្រុមហ៊ុនកូរ៉េខាងត្បូងបានវិនិយោគជាង ១៧.៧ ពាន់លានដុល្លារនៅវៀតណាម មានបុគ្គលិកចំនួន ១១ ម៉ឺននាក់និងបាននាំចេញផលិតផលជាង ៥៦ ពាន់លានដុល្លារកាលពីឆ្នាំមុន៕