រាជធានីភ្នំពេញ៖ ដោយយោងតាមអនុសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្រសួងការងារក៏បានចេញសេចក្ដីជូនដំណឹង ៣ចំនុច៖ ដោយបញ្ជាក់ថា ក្នុងការបើកដំណើរការសកម្មភាពអាជីវកម្ម ផលិតកម្មឡើងវិញ គឺមិនទាន់មានតម្រូវភ្ជាប់លក្ខខណ្ឌការចាក់វ៉ាក់សាំងនៅឡើយទេ។
បន្ថែមពីនេះ ក្រសួងការងារក៏បានបង្កើតគ្រុប តេលេក្រាម សម្រាប់ទទួលដំណឹងពីបើបងប្អូនកម្មករ និយោជិត ដែលមានបញ្ហា ដោយចុចចូល t.me/KhmerWorkerChat
ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ ក៏បានណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីទទួលបន្ទុក ចាំទទួលសំនួរនិងចម្ងល់របស់បងប្អូនកម្មករនិយោជិតតាមតេលេក្រាមខាងលើ។
ឯកឧត្តម ហេង សួរ៖ "ក្រុមនេះ នឹងបង្កើតជាអចិន្រ្ដៃយ៍ សម្រាប់បងប្អូនកម្មករនិយោជិត សួរមកក្រសួងឬមន្ទីរ"៕
