ការភ័យខ្លាចនៃភាពបរាជ័យ នឹងធ្វើឲ្យអ្នកខ្វះនៅការដកពិសោធន៍ក្នុងជីវិតជាក់ស្ដែង ដែលគេតែងនិយាយថា ការនិយាយស្រួលជាងអនុវត្តន៍។ ហើយក្នុងចន្លោះវ័យ៣០នេះ យុវវ័យគួរតែព្យាយាមរៀនដកពិសោធន៍ពីការងារដែលឆ្លងកាត់និងទំព័រធុរកិច្ចឲ្យបានច្រើន។
សម្ដីមួយឃ្លាដែលបានលើកឡើងដោយលោក Jack Ma បានរៀបរាប់ពីការរៀបចំជីវិត តាមអាយុរបស់អ្នក។ លោក Jack Ma មិនមែនមិនធ្លាប់បរាជ័យនោះទេ លោកបានលើកឡើងថា៖
- ពេលអ្នកមានអាយុ ២០ឆ្នាំ៖ ធ្វើការនៅក្រុមហ៊ុនល្អហើយរៀន។
- ពេលអ្នកមានអាយុ ៣០ឆ្នាំ៖ ធ្វើរឿងផ្ទាល់ខ្លួននិងដកពិសោធន៍។បើអ្នកបរាជ័យក្នុងអាយុនេះ អ្នកនៅសល់ពេលវេលាច្រើនទៀត។
- នៅពេលអ្នកមានអាយុ ៤០ឆ្នាំ៖ ធ្វើអ្វីដែលអ្នកពូកែ ហើយបន្ថយភាពខ្លាំងរបស់អ្នកទ្វេដង។
- ពេលអ្នកមានអាយុ៥០ឆ្នាំ៖ ផ្ដើមបង្រៀនអ្នកដទៃ។
មុនអ្នកឈានដល់អាយុ៣០គឺអ្នកបានឆ្លងកាត់នៅបទពិសោធន៍ការងារ បង្កើននូវទំនាក់ទំនងឲ្យបានច្រើន និងអាចមានហិរញ្ញវត្ថុមួយចំណែកដើម្បីស្ថេរភាពជីវិត។លុះនៅពេលអ្នកឈានដល់អាយុ ៣០ឆ្នាំ ជាពេលវេលាដែលអ្នកគួរតែចេញប្រឡូក ដកពិសោធន៍លើជីវិតថ្មីមួយទៀតអាចជាសហគ្រិនជាដើម។
បើអ្នកវ័យនេះអ្នកមិនទាន់មានជំនាញច្បាស់លាស់គ្មានទំនាក់ទំនង ក៏នៅមិនយឺតពេលនោះដែរ អ្នកអាចនៅមានពេលផ្ដើមបណ្ដុះជំនាញឲ្យរឹងមាំ។
ក្នុងវ័យនេះអាចថាជាពេលវេលាដែលអ្នកប្រើដើម្បី ប្រថុយប្រថានខ្វះនៅភាពរីករាយ ហើយក៏អាចប្រឈមនៅបរាជ័យជាច្រើនដង។ ប៉ុន្តែតើអ្នកដឹងទេថាការបរាជ័យធំបំផុតគឺជាអ្វី? នោះគឺ ពេលដែលអ្នកបោះបង់វាគឺជាពេលដែលអ្នកបរាជ័យ។ ប្រសិនបើអ្នកមិ បោះបង់អ្នកនៅតែមានឱកាស៕