ខេត្តកណ្តាល៖ សាងសង់ឡើងលើផ្ទៃដីសរុប ៤៣ហិកតា នៅភូមិកោះរះក្រោម ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល រោងចក្រអគ្គិសនីដែលដើរដោយប្រេងខ្មៅ និងឧស្ម័ន មានអនុភាព៤០០មេហ្គាវ៉ាត់ និងអនុស្ថានីយ ២៣០គីឡូវ៉ុល ជិតដាក់ឲ្យដំណើរការ។
រោងចក្រថាមពលអគ្គិសនីនេះ សម្រាប់ផ្គត់ផ្គង់ក្នុងខេត្តកណ្តាលទាំងមូល និងមានអនុភាពបំពេញបន្ថែមសម្រាប់ការប្រើប្រាស់អគ្គីសនីនៅទូទាំងប្រទេស ហើយការសាងសង់មកដល់ថ្ងៃនេះ សម្រេចបានបានប្រមាណ ៩០ភាគរយ នឹងត្រូវដាក់ឲ្យដំណើការនៅចុងខែសីហា ខាងមុខនេះ។
ការសាងសង់រោងចក្រនេះ ត្រូវបានចុះហត្ថលេខាផ្តល់សិទ្ធិសាងសង់ឲ្យទៅ ក្រុមហ៊ុនសាងសង់ចំនួនពីរ មកពីប្រទេសចិន គឺក្រុមហ៊ុន CGGC-UN Power Co និងក្រុមហ៊ុន China National Heavy Machinery Corporation។
សូមជម្រាបជូនដែរថា បន្ទាប់ពីសាងសង់រួចហើយ រោងចក្រថាមពលអគ្គិសនីនេះ នឹងត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់អគ្គិសនីកម្ពុជា៕