រាជធានីភ្នំពេញ៖ ​រាជរដ្ឋាភិបាលជប៉ុន ​នឹង​ផ្តល់​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​ ក្នុងទំហំទឹកប្រាក់ប្រមាណ​ ​៤​១​លាន​ដុល្លារ​អាមេរិក​ ​ដើម្បី​ជួយ​ដល់​ការ​បោស​ស​ម្អា​ត​មីន​ ​និង​ជំនួយ​ជនរងគ្រោះ​ដោយសារ​គ្រាប់មីន​ ​និង​គម្រោង​ផ្គត់ផ្គង់​ទឹកក្នុងខេត្តស្វាយរៀង​នៅ​កម្ពុជា​។

នៅ​ថ្ងៃ​ទី​២​ ​ខែ​មីនា​ នឹងមាន​ការផ្លាស់ប្តូរ​លិខិត​ប្តូរ​សារ​ ​និង​ឯកសារ​ពាក់ព័ន្ធ​ស្តី​ ​ពី​ការ​បន្ត​ជំនួយ​ឥត​សំណង​របស់​ជប៉ុន​ ដែលនឹង​ត្រូវ​ចុះហត្ថលេខា​ ​រវាង​លោក​ ​ប្រាក់​ សុ​ខុន​ ​ឧបនាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រីក្រសួងការបរទេស​ ​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ ​និង​លោក​ ​M​I​KAM​I​ ​Ma​s​a​h​i​ro ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។​​

ជំនួយនេះ ​គាំទ្រអង្គភាពCMAC សម្រាប់គម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយសង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី២​ មានថវិកាសរុបចំនួន២.០០០លានយ៉េន ប្រមាណជាង១៧លានដុល្លារអាមេរិក សម្រាប់រយៈពេល៤ឆ្នាំ (០១ មេសា ២០២២- ធ្នូ ២០២៥)​ ដែលនឹងត្រូវប្រតិបត្តិនៅទិសខេត្តបាត់ដំបង។ ហើយ​ទឹកប្រាក់​នៅសល់​ ​២​៤​ ​លាន​ដុល្លារ​ទៀត​ ​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ក្នុង​ខេត្ត​ស្វាយរៀង​។​​

​ជំនួយ​ឥត​សំណង​ខាងលើ​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​ជប៉ុន​ ​នឹង​រួមចំណែក​យ៉ាងសំខាន់​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​និង​សង្គម​នៃ​ព្រះរាជាណាចក្រ​ ​ក៏ដូចជា​ការ​ពង្រឹង​បន្ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​ ​និង​ចំណងមិត្តភាព​ជា​ប្រពៃណី​ដ៏​ល្អ​ដែល​មានស្រាប់​រវាងប្រទេស​ទាំងពីរ៕​