Image
អ្នកស្រី Priscilla Chan ដែលប្រិយមិត្តអាចស្គាល់ខ្លះមកហើយ គឺលោកស្រីជាភរិយារបស់មហាសេដ្ឋីបច្ចេកវិទ្យាគឺលោកMark Zuckerberg។ ជាភរិយារបស់ស្ថាបនិក Facebook និងជាម្តាយកូនស្រីពីរនាក់ ដែលពោរពេញដោយសមត្ថភាពក្នុងការគ្រប់គ្រងគ្រួសារក៏ដូចជាការងារផងដែរ។ ៦ចំណុចខាងក្រោមនេះ បានបង្ហាញជាគំរូខ្លះៗដល់មនុស្សជាច្រើនដែលអាចស្វែងយល់រៀនសូត្រពីអ្នកស្រី៖

. ម្តាយគំរូម្នាក់

អ្នកស្រី និងលោក Markបានផ្តល់កំណើតឱ្យកូនស្រីពីរនាក់ ហើយសម្រាប់អ្នកស្រីគឺជាម្តាយគំរូម្នាក់ក្នុងមតិសាធារណជនជាច្រើន។អ្នកស្រីជាម្តាយដែលបានបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សាពីសាកលវិទ្យាល័យ Harvardផ្នែកវិទ្យាសាស្រ្តជីវវិទ្យា ក៏ដូចជាបញ្ចប់ជំនាញជាគ្រូពេទ្យថែទាំក្មេងៗពីសាកលវិទ្យាល័យCalifornia ដែលសុទ្ធសឹងជាថ្នាក់ឧត្តមសិក្សាកម្រិតល្បីនៅក្នុងសហរដ្ឋអាមេរិក។

. អ្នកស្រីមានទឹកចិត្តជួយអ្នកខ្សត់ក្រ

អ្នកស្រី Priscilla គឺជាអ្នកផ្តួចផ្តើមគំនិតការបរិច្ចាគមូលនិធិនៃមូលនិធិគ្រួសារអ្នកស្រីនិងលោក Markដែលភាគច្រើនគឺបរិច្ចាគទឹកប្រាក់ជួយដល់មន្ទីរពេទ្យនិងសាលា។ ទឹកប្រាក់ប្រមាណ ៧៥លានដុល្លារ បានបរិច្ចាគទៅដល់មន្ទីរពេទ្យ SanFrancisco ដែលមូលនិធិនោះគឺប្រើប្រាស់ដល់ការទិញឧបករណ៍ សម្ភារៈបរិក្ខារមន្ទីរពេទ្យនិងបំពាក់បច្ចេកវិទ្យាដល់មន្ទីរពេទ្យសាធារណៈ។ ទឹកប្រាក់ប្រមាណ២៥លានដុល្លារ ក៏បានបរិច្ចាគដល់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនិងបង្ការជំងឺឆ្លង (CDC) សហរដ្ឋអាមេរិក សម្រាប់ទិសដៅប្រយុទ្ធនឹងជំងឺអ៊ីបូឡានៅទ្វីបអាហ្វ្រិកផងដែរ។ 

. ផ្នែកអប់រំជាចំណុចអាទិភាពក្នុងទស្សនៈអ្នកស្រី

លោកស្រី និងស្វាមីបានចូលរួមចំណែកសំខាន់បរិច្ចាគមូលនិធិទ្រទ្រង់ដល់កិច្ចការអប់រំ។ ជាមួយគ្នានោះ អ្នកស្រីដែលធ្លាប់ជាគ្រូបង្រៀនផងនោះ បានជួយដល់កម្មវិធីអប់រំជាច្រើន ដែលសម្តៅទៅលើអង្គការមិនស្វែងរកប្រាក់ចំណេញលោកស្រី ក៏ជានាយកសាលាមួយរូបដែលបញ្ជ្រាបកម្មវិធីអប់រំគំរូទាំងសុខភាព និងចំណេះដឹង។

. ជាបងស្រីដែលមើលថែប្អូនៗដូចម្តាយ

អ្នកជាកូនច្បងក្នុងគ្រួសារដែលមានបងប្អូនស្រីៗទាំងបីនាក់។ ក្នុងបទសម្ភាសជាព័ត៌មានទូរទស្សន៍អ្នកស្រីបានលើកឡើងថា អ្នកស្រីពិតជានៅមើលថែ និងរក្សាប្អូនៗដូចជាម្តាយមើលថែកូនៗ នេះក៏ដោយហេតុថាអ្នកស្រីជាកូនបង និងគម្លាតអាយុច្រើន ទៅប្អូនស្រីទាំងពីរ ហើយអ្នកស្រីក៏មានចរិតមើលថែប្អូនៗតាំងពីវ័យតូចៗផងដែរ។

. សមត្ថភាពនិយាយបីភាសា

Priscilla Chan អាចនិយាយ៣ភាសាយ៉ាងស្ទាត់ជំនាញគឺភាសាចិន (អ្នកស្រីជាសែស្រលាយចិន) អង់គ្លេស និងភាសាអេស្ប៉ាញ។ សម្រាប់ភាសាអេស្ប៉ាញអ្នកស្រីបានរៀនភាសានេះស្ទាត់ជំនាញ ដោយសារអ្នកស្រីក៏ជាគ្រូពេទ្យមើលថែក្មេងៗ ហើយអ្នកជំងឺនិងអ្នកមកជួបលោកស្រីភាគច្រើនជា ជនជាតិអេស្ប៉ាញ។

. ទំនាក់ទំនងស្នេហាផ្តើមពីសង្សាររហូតរៀបការជាភរិយា

Priscilla និង Mark បានរៀបការក្រោយទំនាក់ទំនងស្នេហារយៈពេល១០ឆ្នាំរបស់ពួកគេ។ ចាប់ផ្តើមទំនាក់ទំនងស្គាល់គ្នាតាំងពីពេលរៀននៅសាកលវិទ្យាល័យHarvard អ្នកទាំងពីរបានកាន់ដៃរួមគ្នាឆ្លងកាត់ឧបសគ្គជាច្រើនផងដែរក្នុងនាមគូសង្សារ។ Priscilla និង Mark មានគំនិតចំណង់ចំណូលចិត្ត និងបែបផែនជីវិតស្រដៀងគ្នាច្រើន ហើយលោកស្រីតែងគាំទ្រ Mark ជានិច្ច និងជឿជាក់ទៅលើរូបលោកហើយមកដល់ឆ្នាំ២០១២ គូសង្សារដែលយល់ចិត្តគ្នានេះក៏បានរៀបការបង្កើតជាគ្រួសារថ្មី។