សូមចូល  Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស

កូវីដ​​មិន​ទាន់​​ស្រាក​ស្រាន្តការ​ប្រកាន់​ភ្ជាប់​វិធាន​ការ​ការពារ​ខ្លួនជា​រឿង​មិន​អាច​ភ្លេច​បានពិសេស​ការ​នៅ​ជា​មួយ​កូនៗកុមារ​តូចអ្នក​អាច​ដឹក​នាំ​ពួក​គេ​​ឱ្យ​ចេះ​វិធាន​ការ​ទាំង​នោះ ពិសេស​​អ្វី​ដែល​ពួក​គេ​អាច​ធ្វើ​បាន​ដូច​ជា​ពាក់​ម៉ាសលាង​សម្អាត​ដៃ​​​ជា​ដើម។ ជា​មួយ​គ្នា​នេះមូលនិធិ​អង្គការ​សហ​ប្រជាជាតិ​​ដើម្បី​​កុមារ(UNICEF) បាន​បង្ហាញ​វិធី​ខ្លះ​ៗដែល​អ្នក​​នាំ​ក្មេង​ៗ​អនុវត្ត​ការ​លាង​សម្អាត​ដៃ​ជា​ទម្លាប់និង​ចេះ​បង្កើត​​បរិយាកាស​​រីក​រាយ​សម្រាប់​កុមារ​​ចេះ​អនុវត្ត​ទម្លាប់​អនាម័យ​នេះ​សម្រាប់​ការ​ពារ​ខ្លួន​ទៀត​ផង​៖

.បង្កើត​ភាព​ងាយ​ស្រួល​ដល់​កុមារ​​ក្នុង​ការ​លាង​ដៃ

អ្នក​អាច​រៀប​ចំ​​​កន្លែង​លាង​ដៃ​ដែល​មាន​ភាព​ងាយ​ស្រួលនិង​សុវត្ថិភាព​​ដល់​ក្មេង​ៗដែល​គេ​អាច​​​លាង​ដៃ​ដោយ​ខ្លួន​​ឯង​បាន។ មាន​ទឹក ​និង​សាប៊ូ​គ្រប់​គ្រាន់​ដាក់​នៅ​ទី​នោះ​សម្រាប់​ពួក​គេ​អាច​លាង​​សម្អាត​ដៃហើយ​ក៏​អាច​នាំ​ពួក​គេ​ចេះ​រាប់​យ៉ាង​ហោច​ណាស់​​បាន​២០​វិនាទី​សម្រាប់​ការ​​លាង​ដៃ​ឱ្យ​បាន​ស្អាត​​ល្អ​។

.បង្កើត​ភាព​សប្បាយ​រីក​រាយ

អាច​នាំ​ពួក​គេ​ចេះ​ច្រៀងចម្រៀង​ABC ឬ​បទ​ថ្ងៃ​កំណើត"Happy Birthday” ខណៈ​ពេល​កំពុង​​លាង​ដៃ​។ ការ​ច្រៀង​​នេះគឺ​​អាច​នាំ​ឱ្យ​ក្មេង​ៗ​​រីក​រាយ​នឹង​ការ​សម្អាត​ដៃ​ឱ្យ​ស្អាតហោច​ណាស់​រយៈ​ពេល​២០​វិនាទី​។ ប្រើ​សាប៊ូ​ណា​ដែល​មាន​ព័ណ៌​ទាក់​ទាញ​​សម្រាប់​កូន​ក្មេង ក្លិន​​ស្រាល​ល្អ ​និង​មាន​រាង​​​គួរ​ឱ្យ​ស្រលាញ់​សម្រាប់​ក្មេង​ៗ​។

Image

.បង្កើត​​ជា​ទម្លាប់

នាំ​ពួក​គេ​បង្កើត​ជា​ទម្លាប់​​លាង​ដៃដូច​ជា​ពេល​ដែល​កូន​ៗ​អ្នក​មក​ដល់​ផ្ទះមុន​ពេល​ញ៉ាំ​អាហារ ឬ​ចូល​គេង​។ ហើយ​ក៏​ត្រូវ​ប្រាកដ​ថាពួក​គេ​ត្រូវ​លាង​ដៃ​ក្រោយ​ពេល​ពួក​គេ​កណ្តាស់ ឬ​ក្អក​។

.ជួយ​ពួក​គេ​ឱ្យ​យល់​ដឹង

បង្រៀន​ពួក​គេ​​ឱ្យ​ដឹង​​ថា​​​មេរោគ​ដែល​មើល​មិន​ឃើញ ប៉ុន្តែ​វា​អាច​នៅ​គ្រប់​ទី​កន្លែងហើយ​អាច​ធ្វើ​ឱ្យ​យើង​ឈឺ​។ នៅ​ពេល​កូន​ក្មេង​យល់​ហេតុ​ផល​​ថាហេតុ​អ្វី​ដែល​ពួក​គេ​ត្រូវ​លាង​ដៃដូច​នេះ​ទម្លាប់​នេះ​ពួ​​ក​គេ​នឹង​បន្ត​អនុវត្ត​​ជាប់​​រហូត​។

.បង្កើត​វា​ជា​ទម្លាប់​របស់​គ្រួសារ

បង្កើត​ជា​គំរូ​ល្អ​ដល់​ពួក​គេដោយ​យើង​ផ្ទាល់​ជា​អ្នក​លាង​ដៃ​រី​ឯ​សមាជិក​គ្រួសារ​ជា​មនុស្ស​ធំ​ឯ​ទៀត​ក្នុង​គ្រួសារ​ក៏​គួរ​​ចូល​រួម​លាង​ដៃ ជា​ឧទាហរណ៍​ដល់​កូន​ក្មួយដែល​ជា​​គន្លឹះ​សំខាន់​​ក្នុង​ការ​អនុវត្ត​អនាម័យ​ទាំង​អស់​គ្នា​​នៅ​ក្នុង​គ្រួសារ​៕