សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

តាម​រយៈ​ទំព័រ​​​នៃ​ អង្គការ​គោលដៅ​អភិវឌ្ឍ​ន៍​ប្រកប​ដោយ​ចីរភាព (Cambodia Sustainable Development Goals - CSDGs)  ​បាន​​ជូន​ដំណឹង​ពី​ឱកាស​បញ្ចេញ​ស្នាដៃ​ប្រកួត​អត្ថបទ​សំណេរ​សម្រាប់​យុវជន​កម្ពុជា​ឆ្នាំ​២០២១។

ការ​ប្រកួត​អត្ថបទ​​​​ខ្លី​​នេះ​​ មាន​គោល​បំណង​ទាញ​យក​សក្តានុពល​ការ​ច្នៃ​ប្រឌិតនិង​គំនិត​ផ្តួច​ផ្តើម​​របស់​យុវជន​ក្នុង​ការ​លើក​កម្ពស់​វប្បធម៌​សន្តិភាព និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​។ កម្ម​វិធី​ក៏​មាន​គោល​បំណង​ជម្រុញ​​សង្គម​ឱ្យ​រៀន​ពី​គំនិត​របស់​យុវជន​វ័យ​ក្មេង និង​ការ​រួម​ចំណែក​គិត​អំពី​របៀប​ដែល​យើង​ម្នាក់​ៗ​អាច​ក្លាយ​ជា​ចំនុច​ផ្តើម​នៃ​ការ​ផ្លាស់​ប្តូរ​នៅ​កម្ពុជា​និង​ពិភព​លោក​។

ការ​ប្រកួត​សំណេរ​ខាង​លើ​នេះនឹង​ផ្តល់​ឱកាស​ដល់​សិស្ស​បឋម​សិក្សា​អនុវិទ្យាល័យ និង​វិទ្យាល័យ​​​ទូ​ទាំង​២៥​រាជ​ធានី​ខេត្ត​ក្រុង។ ហើយ​ការ​ប្រកួត​សំណេរ​នេះ​មាន​ចំនួន​ពីរ​ប្រធាន​បទ​សម្រាប់​ជ្រើស​រើស​​មួយ​​គឺ​ទី​១"ការ​បង្កើត​សង្គម​មួយ​ពោរ​ពេញ​ដោយ​សេចក្តី​សប្បុរស​"និង​ទី​២"តួ​នាទី​របស់​បច្ចេក​វិទ្យា​ក្នុង​ការ​ធ្វើ​ឱ្យ​សង្គម​ប្រសើរ​ឡើង​"។

ចំនួន​ជ័យ​លាភីនិង រង្វាន់

១.ជ័យលាភី​លេខ​១(១នាក់)មេដាយប័ណ្ណសរសើរ

ថវិកា៨០០ ០០០រៀល និង រង្វាន់​អនុស្សាវរីយ៍​មួយ

២.ជ័យ​លាភី​លេខ២(២នាក់)មេដាយប័ណ្ណសរសើរ

ថវិកា៤០០ ០០០រៀល និង រង្វាន់​អនុស្សាវរីយ៍​មួយ

៣.ជ័យ​លាភី​លេខ​៣(២នាក់)មេដាយប័ណ្ណ​សរសើរ

ថវិកា២០០ ០០០រៀល និង រង្វាន់​អនុស្សាវរីយ៍​មួយ

៤.ជ័យ​លាភី​កិត្តិយស(២០នាក់)ប័ណ្ណ​សរសើរនិង រង្វាន់​អនុស្សាវរីយ៍​មួយ

៥.ជ័យ​លាភី​លើក​ទឹក​ចិត្ត​សាលា​ផ្ដល់​ជូន​ដោយ​​គ្រឹះស្ថាន​សិក្សា​ចំនួន​មួយ- រង្វាន់​អនុស្សាវរីយ៍​មួយ

(អត្ថបទ​ជា​ជ័យ​លាភី​នឹង​ត្រូវ​ជ្រើស​រើស​ជា​ភាសាខ្មែរ​ចំនួន​១២និង​ជា​ភាសា​អង់គ្លេស​ចំនួន​១២)

?ផុត​កំណត់​ទទួល​ពាក្យ​ថ្ងៃ​ទី៣១ ខែ​មីនា ឆ្នាំ​២០២១

?សូម​អាន​បន្ថែមនិង ដាក់​ស្នើ​អត្ថបទ​នៅ​ទីនេះ:

https://forms.gle/SZC1mvSbmzV1JDjZA

?ដើម្បី​ទាញ​យក​ទំព័រ​គំរូសូម​ចូល​ទៅ​កាន់:

https://sites.google.com/view/2021cambodiaessaycontest/home