សូមចូល  Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស

តាម​​ការ​ជូន​​ដំណឹង​របស់​ក្រសួង​អប់​រំក្នុង​ឆ្នាំ​សិក្សា​២០២១​នេះកម្ម​វិធី​អាហារូបករណ៍​​របស់​ ASEAN-China Young Leaders Scholarship Program (ACYLS) បាន​ប្រកាស​ពី​ការ​ប្រលង​ប្រជែងជ្រើស​រើស​និស្សិត​​​អាហារូបករណ៍​​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ​​ជាន់​ខ្ពស់​​ និង​កម្ម​វិធី​ផ្នែក​ស្រាវជ្រាវ​​ទៅ​​សិក្សា​នៅ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​។

កម្ម​វិធី​ខាង​លើ​នេះបាន​ផ្តល់​អាហារូបករណ៍​​ថ្នាក់​បរិញ្ញាបត្រ​(៥​រូប)ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​(៥​រូប)និង​កម្មវិធី​អាហារូបករណ៍​ផ្នែក​ស្រាវជ្រាវ​(៥​រូប) មួយ​ឆមាស​(រយៈ​ពេល​៤-៥​ខែ) ទៅ​សិក្សា​​នៅ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​។

កំណត់​ចំណាំ​៖ចាប់​ផ្តើម​ទទួល​ការ​ចុះ​ឈ្មោះ​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ ហើយ​បេក្ខជន​ដែល​បាន​ដាក់​ឈ្មោះនឹង​ត្រូវ​​ជ្រើស​រើស​ដោយ​គណៈ​កម្ម​ការ​ប្រចាំ​ប្រទេស​នៃ​សមាជិក​​​អាស៊ាន​នី​មួយ​ៗ

ព័ត៌​មាន​បន្ថែម​អំពី​លក្ខខណ្ឌ​នៃ​ការ​ជ្រើស​រើស​បេក្ខជន​សូម​ទាក់​ទង​ទៅ​ Email:[email protected] និង​Link ព័ត៌​មាន​បន្ថែម​នៃ​ក្រសួង​អប់​រំ ចុច​ទី​នេះ ​៕