រាជធានីភ្នំពេញ៖ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងលោកស្រី Lee Hye Kyun នាយកធនាគារ Korea-Eximbank/ EDCF ប្រចាំនៅកម្ពុជា បានដឹកនាំកិច្ចប្រជុំតាមប្រពន្ធ័ Online លើបេសកកម្មតាមដាន និងត្រួតពិនិត្យ វឌ្ឍនភាពនៃការអនុវត្តន៏គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ស្ថិតក្នុងខេត្តបាត់ដំបង នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ។

ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាយករង និងមន្ត្រីK-Eximbank មន្ត្រីអនុវត្តន៏គម្រោងក្រោមឱវាទក្រសួង ទីប្រឹក្សាត្រួតពិនិត្យបច្ចេកទេសកូរ៉េ Yooshin និង ក្រុមហ៊ុនសាងសង់កូរ៉េ Shidongha JV New Millenium ផងដែរ។

កិច្ចប្រជុំត្រូវបានពិភាក្សាលើ២ចំនុចធំៗរួមមាន ៖

១- វឌ្ឍនភាពនៃការសាងសង់ហេដ្ឋារចនាសម្ពន្ធ័ រូបវន្តរបស់គម្រោង រួមមាន សំណង់មេស្ទាក់ទឹក ស្ទឹងសង្កែ (ទំនប់សាលាតាអន) ប្រពន្ធ័ប្រឡាយមេបេតុងចំនួន៤ ខ្សែនិងសំណង់សិល្បៈការជាច្រើនកន្លែង អាចដំណើរសាងសង់ចប់តាមការគ្រោងទុកដែរឫទេ បើគឹតត្រឹមចុងខែ មិថុនាកន្លងទៅនេះ គម្រោងទើបតែអនុវត្តនបាន៨៩% ប៉ុណ្ណោះ។

២- បញ្ហាប្រឈមរួមមានទឹកជំនន់ទឹកស្ទឹងសង្កែ និងបញ្ហកូវីដ ។ ល។ ដែលជាឧបសគ្គ រាំងស្ទះដល់ដំណើរការសាងសង់ និងការដឹកជញ្ជូនសម្ភារៈ។

ដោយបញ្ហាប្រឈមទាំងនេះ បានធ្វើឲ្យប៉ះពាល់ដល់ដំណើរការនៃការសាងសង់ គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ប្រាកដមែន។ ទោះជាយ៉ាងនេះក្ដី ឯកឧត្តម និងលោកស្រី នាយកធនាគារ ក៏បានជម្រុញឲ្យក្រុមហ៊ុនបន្ថែម និងរកវិធីដោះស្រាយដែលមានប្រសិទ្ធិភាព ដើម្បីអាចបញ្ចប់ការសាងសង់តាមផែនការគ្រោងទុក នាចុងខែកញ្ញាខាងមុខនេះ៕