រាជធានីភ្នំពេញ៖ នៅថ្ងៃអង្គារ ទី៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្រ្តីបច្ចេកទេសក្រសួង ប្រជុំបូកសរុបជាមួយ ទីប្រឹក្សាកូរ៉េ Pyunghwa and K-Water ស្តីពីការសិក្សាដំបូងគម្រោង ធ្វើផែនការមេ សម្រាប់សន្តិសុខទឹកនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងផែនការមេសម្រាប់ការគ្រប់គ្រងធនធានទឹកចម្រុះ ស្ទឹងសង្កែ ខេត្តបាត់ដំបង (Development of master plan for water security in Kongpisey District Kampong Speu Province and master plan for Integrated Water Resources Management on Sangke River Battambang Province )។
បន្ទាប់ពីបានចុះពិនិត្យដល់ទីតាំង និងបានពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ និងខេត្តបាត់ដំបង រួចមក ការសិក្សានេះ នឹងត្រូវយកមកពិភាក្សារៀចចំ ជាឯកសារស្នើសុំគម្រោងទៅ ក្រុមប្រឹក្សាទឹកអាសុី (Asia Water Council) និងជាមួយតំណាងក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ នៃសាធារណៈរដ្ឋកូរ៉េ លើផែនការបណ្តុះបណ្តាលធនធានមន្ត្រីរបស់ក្រសួងធនធានទឹក នៅកម្ពុជា សម្រាប់ឆ្នាំ ២០២៣ ៕