ខេត្តកំពង់ធំ៖  ឯកឧត្តម ជា ចាន់តូ ត្រូវបានចាត់តាំងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ក្រោយពីឯកឧត្តម  ងួន ញុិល ដែលជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានទទួលមរណភាព។

ពិធីតែងតាំងនេះ ធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតី ពិធីប្រកាសសម្រួលភារកិច្ច និងតែងតាំងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ។

១.) សម្រួលភារកិច្ច ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញុិល ពីប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ (ព្រោះមរណភាព)។

២.) ចាត់តាំង ឯកឧត្តម ជា ចាន់តូ ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ៕